Connect with us

ព័ត៌មានអន្ដរជាតិ

យូនីសេហ្វ៖ ៩០%នៃ​កុមារ​​នៅ​តំបន់​ហ្គាហ្សា ខ្វះ​អាហារ​បរិភោគ​សម្រាប់​ការ​លូតលាស់

បានផុស

នៅ

៩​នាក់​ក្នុង​​ចំណោម​ក្មេង​១០​នាក់ ​នៅ​តំបន់​ហ្គាហ្សា មិន​អាច​ទទួល​បាន​​អាហារ​​បំប៉ន​សុខភាព​គ្រប់​គ្រាន់​នោះ​ទេ ដើម្បី​ធានា​បាន​នូវ​ការ​លូតលាស់​និង​ការ​អភិវឌ្ឍ​ផ្នែក​សុខភាព​រាងកាយ។ នេះ​បើ​​យោង​តាម​របាយការណ៍​បង្ហាញ​ដោយ​អង្គការ​យូនីសេហ្វ (UNICEF) កាល​ពី​ថ្ងៃ​ទី​​៦ ខែ​មិថុនា ឆ្នាំ​២០២៤។

(រូបភាព៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​​​ដែល​បង្ហាញ​ដោយ​អង្គការ​​យូនីសេហ្វ​ ត្រូវ​បាន​ធ្វើ​​ឡើង​ចំនួន៥​​លើក ចន្លោះ​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ ដល់​ខែ​មេសា ឆ្នាំ​២០២៤។ អង្គការ​យូនីសេហ្វ បាន​បញ្ជាក់់​ថា នៅ​ក្នុង​តំបន់​ហ្គាហ្សា ច្រើន​ខែ​​បន្ទាប់​ពី​​​ភ្លើង​សង្គ្រាម​ និង​ការ​រឹត​បន្តឹង​លើ​ជំនួយ​​មនុស្សធម៌​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ប្រព័ន្ធ​សុខភាព ដែល​បង្ក​ជា​ផល​វិបាក​​និង​មហន្តរាយ​​ជា​ខ្លាំង​​ចំពោះ​កុមារ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

អង្គការ​យូនីសេហ្វ បាន​បន្ត​ថា “នេះ​គឺ​ជា​ព័ស្តុតាង​នៃ​ការ​ប៉ះពាល់​គួរ​ឲ្យ​រន្ធត់ នៃ​ជម្លោះ និង​ការ​រឹត​បន្តឹង ដែល​កំពុង​កើត​មាន ចំពោះ​​សមត្ថភាព​​ក្រុម​គ្រួសារ​​ជា​ច្រើន​ក្នុង​ការ​​បំពេញ​តម្រូវការ​អាហារ​កុមារ ហើយ​​រយៈពេល​ដែល​កើត​ឡើង​នេះ​បាន​ឲ្យ​កុមារ​ធ្លាក់​ចូល​​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត”។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុម​យោធា​អ៊ីស្រាអែល បាន​​​បញ្ជាក់​ថា ខ្លួន​មិន​បាន​​​ដាក់​​ការ​រឹត​បន្តឹង​​ចំពោះ​ការ​ផ្គត់​ផ្គង់​ជំនួយ​មនុស្សធម៌​​ឲ្យ​ជន​ស៊ីវិល​ចូល​ក្នុង​តំបន់​ហ្គាហ្សា​នោះ​ទេ។ ប៉ុន្តែ អ៊ីស្រាអែល​ បាន​បន្ទោស​​សហរដ្ឋ​អាមេរិក​ទៅ​វិញ ដែល​​ផ្ដល់​ជំនួយ​យឺតយ៉ាវ និង​គ្មាន​ប្រសិទ្ធភាព។​

បើ​តាម​អង្គការ​យូនីសេហ្វ កុមារ​​៩០%​នៅ​​ហ្គាហ្សា​ទទួល​ទាន​​បាន​តែ​ក្រុម​អាហារ​ចំនួន ២​ឬ​តិច​ជាង​នេះ ខណៈ​ដែល​តម្រូវការ​របប​អាហារ​អប្បបរមា​​​សម្រាប់​ការ​អភិវឌ្ឍ​រាងកាយ​ ត្រូវ​មាន​យ៉ាង​ហោច​ណាស់​ក៏​៥ ក្នុង​ចំណោម​ក្រុម​​អាហារ​​ទាំង​៨​ ដែល​សមស្រប​ទៅ​តាម​ការ​កំណត់​របស់​អង្គការ​យូនីសេហ្វ និង​អង្គការ​សុខភាព​ពិភពលោក (WHO)។ កត្តា​នេះ​​ហើយ​ទើប​​​បណ្ដាល​ឲ្យ​មាន​​កុមារ​មួយ​ចំនួន​នៅ​ហ្គាហ្សា​បាន​ស្លាប់ ដោយសារ​កង្វះ​ខាត​អាហារូបត្ថម្ភ និង​​កង្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន។

សូម​បញ្ជាក់​ថា អង្គការ​យូនីសេហ្វ បាន​បង្ហាញ​ទិន្នន័យ​ថា នៅ​ទូទាំង​ពិភពលោក មាន​កុមារ​​​អាយុ​ក្រោម​៥​ឆ្នាំ​ចំនួន ២៧% ស្មើនឹង ១៨១​លាន​នាក់ កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្វះខាត​ស្បៀង​អាហារ​ជា​ខ្លាំង​សម្រាប់​ការ​លូត​លាស់​រាងកាយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម