Connect with us

ព័ត៌មានអន្ដរជាតិ

តួអង្គសំខាន់ ដើរចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក Netanyahu 

បានផុស

នៅ

តាមការចុះផ្សាយរបស់ Al Jazeera កាលពីថ្ងៃអាទិត្យទី៩ខែមិថុនា លោក Benny Gantz បានដើរចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែលហើយ ដោយសារតែលោកមិនពេញចិត្តចំពោះគោលនយោបាយរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu។

លោក Benny Gantz (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ បានចូលរួមជាមួយគណៈរដ្ឋមន្ត្រីសង្រ្គាម ភ្លាមៗបន្ទាប់ពីជម្លោះអ៊ីស្រាអែល-ហាម៉ាស ផ្ទុះឡើងហើយលោកក៏ជាតួអង្គសំខាន់ តែងតែផ្តល់ប្រឹក្សា ចាត់ចែងនិងឲ្យយោបល់ដល់គណៈរដ្ឋមន្ត្រីនេះដែរ។ ឥឡូវលោកស្រាប់តែចេញសេចក្តីថ្លែងការណ៍មួយថា “លោក Netanyahu កំពុងរារាំងយើងពីដំណើរឆ្ពោះទៅរកជ័យជម្នះពិតប្រាកដ។ ដោ​យសារតែហេតុផលនេះហើយ យើងត្រូវធ្វើតាមបេះដូង ចាកចេញពីរដ្ឋាភិបាលនៅថ្ងៃនេះ”។

ស្របពេលជាមួយគ្នានោះ លោក Gantz ក៏អំពាវនាវឲ្យលោក Netanyahu កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតថ្មីផងដែរ ដើម្បីកុំឲ្យប្រទេសជាតិបែកបាក់គ្នា។

លោក Benjamin Netanyahu (រូបថត៖ Politico)

ទោះបីជាយ៉ាងណាក៏ដោយ មិនមែនតែលោក Gantz ទេដែលប្រកាសលាលែង, រដ្ឋមន្ត្រីមួយរូបទៀតគឺអតីតប្រធានបុគ្គលិកកងកម្លាំងការពារអ៊ីស្រាអែល លោក Gadi Eisenkot ក៏ប្រកាសដើរចេញផងដែរ​ខណៈលោក Yechiel Tropper សមាជិកសភា Knesset ក៏ដើរចេញដូចគ្នា។

ពាក់ព័ន្ធរឿងនេះ លោក Netanyahu បានបង្ហោះសារលើបណ្តាញសង្គម X​ ដោយអង្វរករកុំឲ្យលោក Gantz ចាកចេញ ដោយនិយាយថា “នេះជាពេលត្រូវរួមកម្លាំងគ្នា ដើម្បីយកឈ្នះសត្រូវ”។

លោក Gadi Eisenkot (រូបថត៖ Flash 90)

សូមបញ្ជាក់ជាថ្មី សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស បានឆាបឆេះឡើងនៅពេលចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន បើកការវាយប្រហារឆ្លងដែនកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្លាប់មនុស្សប្រហែល ១ ២០០នាក់ និង២៥២នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

ដោយឡែកតាមការបញ្ជាក់ពីក្រសួងសុខាភិបាលហ្គាហ្សា មនុស្សយ៉ាងតិច ៣៦ ១៧០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែល បើកការសងសឹកមក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល វាយ​រំដោះ​ចំណាប់​ខ្មាំង​បាន​៤​នាក់ តែ​ស្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ជាង ២០០​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម