Connect with us

ព័ត៌មានជាតិ

​ចូលរួម​ពិព័រណ៍​ពន្លក​បៃតង អាច​ទទួល​បាន​កូន​ឈើម្នាក់ ១០​ ដើម យកទៅដាំ​​ដោយ​ឥត​គិត​ថ្លៃ

បានផុស

នៅ

តាម​រយៈ​កិច្ច​ខិត​ខំ​របស់​មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត​ក្នុង​ការ​បណ្ដុះ​កូន​ឈើ ​ដើម្បី​ចែក​ជូន​ពល​រដ្ឋ​យក​ទៅ​ដាំ​ដើម្បី​ស្តា​ព្រៃ​ឈើ​ឡើង​វិញ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះក្រសួង​បរិស្ថាន​មាន​កូន​ឈើ​ប្រមាណ​ ១​ លាន ៣ សែន​ដើម​ហើយ​ សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាង​មុខ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាម អ៉ីន រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើក​ឡើង​ថា ចាប់​ពី​ថ្ងៃ​ទី​១០-១២ ខែ​កក្កដា ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន​នឹង​រៀបចំ​ពិព័រណ៍​ពន្លក​បៃតង និង​ទិវា​កេសរ​កូល​ជាតិ​លើក​ទី ​៤ នៅ​ខាង​មុខ​ទី​ស្តីការ​ក្រសួង​បរិស្ថាន ដោយ​ប្រជាពលរដ្ឋ​ដែល​មក​ទស្សនា​នឹង​ទទួល​បាន​កូន​ឈើ​យក​ទៅ​ដាំ​ដោយ​ឥត​គិត​ថ្លៃ។

បណ្ឌិត សាម​ អ៉ីន បាន​អះអាង​បន្ថែម​ថា ពលរដ្ឋ​ដែល​ចូល​រួម​ ​មិន​ត្រឹម​តែ​ទទួល​បាន​កូន​ឈើ​យក​ទៅ​ដាំ​ដោយ​ឥត​គិត​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ក៏​អាច​សិក្សា​ស្វែង​យល់​ និង​ទស្សនា​អំពី​ការងារ​របស់​ក្រសួង​បរិស្ថាន អង្គការ​ដៃគូ​ដែល​ធ្វើ​ការ​លើ​វិស័យ​បរិស្ថាន រួម​ទាំង​កិច្ច​ការពារនិង​អភិរក្ស​ធនធាន​ធម្មជាតិ ទស្សនា​រូប​ភាព​ចម្រុះ​កម្ពុជា ព្រម​ទាំង​ដើម​ផ្កា​កេសរ​កូន​ខ្មែរ​ និង​ផលិត​ផល​ខ្មែរ​ពី​ភូមិ​១ ផលិត​ផល​១ ជា​ច្រើន​មុខ​។

អ្នក​ដែល​មក​​ទស្សនា​ពិព័រណ៍​ម្នាក់ នឹង​អាច​ទទួល​បាន​ដើម​ឈើ ១០​ ដើម ​ចុះ​ក្រោម​ដើម្បី​យក​ទៅ​ដាំ​។ មិន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​ចង់​បាន​ដើម​ឈើ​ច្រើន​ជាង​នេះ អាច​ស្នើ​សុំ​ទៅ​មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម