សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង៣០០លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងរយៈពេល៥ខែដើមឆ្នាំនេះ
កម្ពុជាបាននាំចេញផលិតផលសំបកកង់រថយន្តដែលមានទឹកប្រាក់ជាង៣០៨លានដុល្លារក្នុងរយៈពេល៥ខែដើមឆ្នាំនេះកើនឡើងជាង២០៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់តែជាង១០១លានដុល្លារស្របពេលដែលមន្រ្តីនិងអ្នកជំនាញអះអាងថាកំណើននេះឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មនៃផលិតនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២៤នេះ ការនាំចេញសំបកកង់រថយន្តមានតម្លៃ៣០៨,៧៦លានដុល្លារកើនឡើងជាង២០៧ លានដុល្លារឬ២០៤ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៣ ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យស្រួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការនាំចេញសំបកកង់រថយន្តគឺជាផលិតផលថ្មីមួយរបស់កម្ពុជា។ លោកថា ការណ៍នេះឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
លោកបានថ្លែងថា៖«ការបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់រថយន្ត គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែរឧស្សាហកម្មផលិតសំបកកង់រថយន្តគឺជាឧស្សាហកម្មថ្មីមួយរបស់ប្រទេសកម្ពុជាយើង»។
លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា និងជានាយកក្រុមហ៊ុននាំចេញកៅស៊ូ Sopheak Nika Investment Agro-Industrial Plants Co., Ltd មានប្រសាសន៍កន្លងមកថាជាមួយការចាប់ផ្ដើមដំណើរការឡើងវិញនៃរោងចក្រផលិតសម្បកកង់រថយន្តនៅខេត្តព្រះសីហនុ ខេត្តក្រចេះ និងស្វាយរៀង នឹងជួយស្រូបយកជ័រកៅស៊ូក្នុងស្រុកនាពេលអនាគត។
លោកសុភ័ក្រ បានឱ្យដឹងថា វត្តមានរោងចក្រផលិតសម្បកកង់ដែលមានស្រាប់នៅកម្ពុជានឹងជួយដល់ឧស្សាហកម្មកៅស៊ូនៅកម្ពុជា។
លោកលើកឡើងថា៖«ខ្ញុំបានជួបជាមួយថ្នាក់ដឹកនាំរោងចក្រផលិតសម្បកកង់រថយន្តនោះ ដើម្បីស្វែងយល់ពីលក្ខណៈ ឬស្តង់ដានៃជ័រកៅស៊ូដែលយើងអាចផ្គត់ផ្គង់បាន។ យោងតាមតម្រូវការរបស់រោងចក្រទាំងនោះយើងអាចផលិតជ័រកៅស៊ូបានតាមតម្រូវការពួកគេ»។
លោកបន្ថែមថា នៅពេលដែលជ័រកៅស៊ូក្នុងស្រុកអាចផ្គត់ផ្គង់បាន វានឹងជួយរក្សាស្ថិរភាពតម្លៃ និងកាត់បន្ថយពេលវេលាដឹកជញ្ជូន និងថ្លៃដើមការដឹកជញ្ជូនទៅលក់នៅក្រៅប្រទេសផងដែរ។
បច្ចុប្បន្ននេះ នៅកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្ដចំនួន ៣ កំពុងដំណើការផលិតដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត នៃខេត្តស្វាយរៀង និងក្រុមហ៊ុនផលិតសំបកកង់ធំទីបីគឺ Qingdao Doublestar Group មានទីតាំងនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd ខណៈដែលរោងចក្រផលិតសំបកកង់រថយន្តមួយចំនួនទៀតកំពុងសាងសង់៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល