Connect with us

សេដ្ឋកិច្ច

ធនាគារ​សិង្ហបុរី​​ធំ​ៗ​បង្កើន​ការ​​ត្រួត​ពិនិត្យ​លើ​​​អតិថិជន​អ្នក​មានៗ​ ក្រោយ​មាន​ករណីលា​ង​លុយ​កខ្វក់

បានផុស

នៅ

​ធនាគារ​វិនិយោគអាមេរិក​​ Citigroup ធនាគារ​​ហិរញ្ញ​វត្ថុ​ពហុជាតិ​​ ​DBS ​ និង​ធនាគារ​​​ប្រតិបត្តិការ​នៅ​​សិង្ហបុរី​ផ្សេង​ៗ​ទៀត​ ដែល​ជាប់​ក្នុង​រឿង​អាស្រូវ​លាង​លុយ​កខ្វក់​ដ៏​ធំ​បំផុត​របស់​ប្រទេស​ ​​កំពុង​បង្កើន​ការ​ត្រួត​ពិនិត្យ​អតិថិជន​អ្នក​មាន​ៗ​ និង​​អតិថិជន​សក្តានុពល​របស់​ខ្លួន​ ​ដើម្បី​ជៀស​វាង​ការ​ពាក់​ព័ន្ធ​នឹង​លំហូរ​ហិរញ្ញវត្ថុ​ខុស​ច្បាប់​។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​ផ្ដាច់​មុខ​របស់​សារព័ត៌មាន​​ Bloomberg ដែល​ស្រង់​សម្ដី​ប្រភព​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​ បាន​បន្ត​ផង​ដែរ​ថា​ ​​បុគ្គលិក​ធនាគារ​ឯកជន​នៅ​តាម​ស្ថាប័ន​មួយ​ចំនួ​ន​ ​​កំពុង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ ដើម្បី​ជួយ​​​រក​​ល្បិច​ដែល​ឧក្រិដ្ឋជន​ប្រើ​ ដើម្បី​បិទ​បាំង​ប្រវត្តិ​ និង​ប្រភព​នៃ​មូល​និធិ​របស់​ពួក​គេ​​។  

ចំណាក់​ការ​ ដែល​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​ទាំង​នេះ​ ​​បង្ហាញ​ពី​របៀប​ដែល​​​ធនាគារ​នានា​​ព្យាយាមលុប​បំបាត់​​ចន្លោះ​ប្រហោង​ផ្សេង​ៗ​ ដែលបាន​​​បើក​ផ្លូវ​ឱ្យ​​​ក្រុម​ឧក្រិដ្ឋជន​មក​ពី​​ចិន​លាង​លុយ​កខ្វក់​ជាង​ ៣ ប៊ីលាន​ដុល្លារ​សិង្ហបុរី​ (២,២៣ ប៊ីលាន​ដុល្លារ​អាមេរិក​) ដែល​​​ជា​ប្រាក់​​ទទួល​បាន​ពី​ល្បែង​អន​ឡាញ​ ​​ហើយ​ដាក់​ចូល​ក្នុង​លំហូរ​ហិរញ្ញវត្តុ​របស់​​​ស្ថាប័ន​ហិរញ្ញ​វត្ថុ​យ៉ាង​ហោច​ណាស់​ ១៦ នៅ​សិង្ហបុរី​។  ​​រឿង​អាស្រូវ​នេះ​ បាន​ធ្វើ​ឱ្យ​ខូច​មុខ​មាត់​ប្រទេស​សិង្ហបុរី​ និង​បង្ហាញ​ភាព​ទន់​ខ្សោយ​អំពី​របៀប​ដែល​ធនាគារ​ក្នុង​ស្រុក ​និង​បរទេស​ និង​ក្រុម​ហ៊ុន​ឈ្មួញ​កណ្តាល ត្រួត​ពិនិត្យ​មើល​​អតិថិជន​របស់​ខ្លួន​។ ​ ​

ប្រភព​ខ្លះ​​អះ​អាង​ថា​ ថ្មី​ៗ​នេះ​ អាជ្ញាធរ​រូបិយ​វត្ថុ​សិង្ហ​បុរី​ (MAS) បាន​បញ្ចប់​ការ​ត្រួត​ពិនិត្យ​នៅ​នឹង​កន្លែង​របស់​ធនាគារ​មួយ​ចំនួន​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​អាស្រូវ​ដដែល​។ ​ប្រភព​​បន្ត​ថា​ ​ធនាគារ​​​​ផ្តល់​​ប្រា​​ក់​កម្ចី​​ដែល​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋជន​ច្រើន​បំផុត​ តាម​រយៈ​គណនី​ប្រាក់​បញ្ញើ ​ប្រាក់​កម្ចី​ និង​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ផ្សេង​ទៀត​នោះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​ និង​វិធានការ​​ទណ្ឌកម្ម​​ជា​ច្រើន​ ពី​​​និយតករ​ហិរញ្ញ​វត្ថុ​ បន្ទាប់​ពី​ការ​ស៊ើប​អង្កើត​បញ្ចប់​។ ​

បើ​តាម Bloomberg អ្នក​នាំ​ពាក្យ​ MAS បាន​​និយាយ​​ថា​ MAS ​នឹង​វាយ​តម្លៃ​ថា​តើ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​បាន​អនុវត្ត​ការ​ត្រួត​ពិនិត្យ​គ្រប់​ជ្រុង​ជ្រោយ​ ​និង​​សម​ស្រប ​​​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​ និង​​ហិរញ្ញប្បទាន​​ភេរវកម្ម​ដែរ​ឬ​យ៉ាង​ណា​។ ​បន្ទាប់​មក​​ ​ MAS ​នឹង​ចាត់​វិធានការ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​បំពេញ​តួនាទី​របស់​ខ្លួន​មិន​គ្រប់​គ្រាន់​។​

​គួរ​គូស​បញ្ជាក់​ថា​ ក្រោយ​​ករណី​លាង​លុយ​កខ្វក់​ត្រូវ​បាន​ទម្លាយ​​​​ជា​សាធារណៈ​ក្នុង​ខែ​សីហា ​ឆ្នាំ​​ ២០២៣​​ រដ្ឋាភិបាល​សិង្ហបុរី​បាន​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​មួយ​ ដើ​ម្បី​ពិនិត្យ​ឡើង​វិញ​លើ​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​របស់​ប្រទេស​ ​និង​ពង្រឹង​ការ​ការពារ​ក្នុង​វិស័យ​នានា​ រួម​ទាំង​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ និង​ភ្នាក់ងារ​អចលន​ទ្រព្យ​ផ្សេង​ៗ​។

ក្រោម​រឿង​អាស្រូវ​លាង​លុយ​កង្វក់​នោះ​​ ទ្រព្យ​​សម្បត្តិ​​ដែល​​សមត្ថកិច្ច​​រឹប​អូស​​បាន​​រួម​​មា​ន​ លុយសុទ្ធ​​ ​ដុំ​​មាស​ គ្រឿង​អលង្ការ​ រថយន្ត ​និង​​​​ទ្រព្យ​សម្បត្តិ​​លំនៅឋាន​ និង​​ពាណិជ្ជកម្ម​​។ ​ជន​​ជាប់​​ចោទ​​ទាំង​​១០​ ​នាក់ ដែល​​​បាន​​សារភាព​ពី​ទោស​​កំហុស​របស់​ខ្លួន​​​ បាន​ជាប់​ទាក់​ទង​​នឹង​គណនី​ធនាគារ​នៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​ចំនួន​ ១៦ ប្រតិបត្តិការ​នៅ​សិង្ហបុរី  ​ដែល​មាន​ប្រាក់​បញ្ញើ ​និង​ការ​វិនិយោគ​ច្រើន​ជាង​ ៣៧០ លាន​ដុល្លារ​សិង្ហបុរី។​ ធនាគារ​ដែល​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​រួម​មាន​ ធនាគារ​ Credit Suisse ​អង្គភាព​ក្នុង​ស្រុក​របស់​ធនាគារ​ Citigroup ​និង​ធនាគារ​ United Overseas Bank៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម