ព័ត៌មានជាតិ
សម្តេចធិបតី៖ការបណ្តេញមន្រ្តីចេញពីក្របខណ្ឌ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងរជ្ជកាលរដ្ឋាភិបាលអាណត្តិទី ៧ នេះ បានកំពុងខិតខំប្រឹងប្រែងក្នុងការដោះស្រាយការប្រព្រឹត្តអំពើពុករលួយក្នុងជួរមន្ត្រីរាជការ និងភាពមិនប្រក្រតីនានា ដោយបានបន្តអនុវត្តវិធានការយ៉ាងតឹងរឹងនូវអភិក្រមទាំង៥។ ការអនុវត្តអភិក្រមទាំង៥ នោះរួមមាន ទី១- ឆ្លុះកញ្ចក់ ទី២-ងូតទឹក ទី៣- ដុសក្អែល ទី៤- ព្យាបាល ទី៥- វះកាត់ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវរបស់មន្រ្តីរាជការ ទាំងក្នុងរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។
នេះបើតាមការថ្លែងឡើងរបស់សម្តេចធិបតី ក្នុងពិធី “បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និង បើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល” ។
សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរយៈពេល ៩ខែមកនេះ គឺបានលើកទឹកចិត្តឱ្យបន្តអនុវត្តអភិក្រមទាំង៥ ក្នុងនោះអភិក្រមចំនួន៤ គឺធ្វើបានច្រើនហើយ ចំណែកអភិក្រមទី៥ ដែលជាដំណាក់កាលវះកាត់ ក៏ធ្វើបានច្រើនដូចគ្នា ដើម្បីលើកកម្ពស់ការទទួលខុសត្រូវេរបស់មន្រ្តីរាជការ។ សម្តេចធិបតី សង្កត់ធ្ងន់ថា៖«ជាក់ស្តែងការដាក់ពិន័យ បានទម្លាក់ឋានន្តរស័ក្តិ ឬឈានដល់ការវះកាត់បណ្តេញចេញពីក្របខណ្ឌ ចំពោះកងនគរបាល កងទ័ព ដែលប្រព្រឹត្តបទល្មើសផ្សេងៗ ពិសេសបទល្មើសធ្ងន់ធរដូចជាការបាញ់បោះ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន» ។
បើតាមសម្តេចធិបតី៖« ថ្មីៗនេះ នៅក្រសួងពាណិជ្ជកម្ម ក៏បានចាត់វិធានការចំពោះមន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំង ៥ រូប ដែលបានអនុវត្តខុសនីតិវិធី ហើយឆ្លៀតកេងចំណេញ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ (អភិបាលខេត្តកំពង់ឆ្នាំង) រាយការណ៍ ដំបូងគេផ្អើលគយ ប៉ុន្តែឆែកទៅមន្រ្តី ក.ប.ប.»។
សម្តេចធិបតីបន្ថែមទៀតថា ការអនុវត្តវិធានការទាំងអស់នេះ គឺជាកិច្ចការសំខាន់ព្រោះមន្រ្តីជាអ្នកបម្រើរាស្រ្ត ហើយសម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ហើយថា មន្រ្តីជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរបស់រាស្រ្តទេ។
ក្រសួងពាណិជ្ជកម្ម ថ្មីៗនេះ បានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹង និងធ្ងន់ធ្ងរ ចំពោះមន្រ្តី៥រូប ស្របតាមបញ្ញត្តិនៃច្បាប់ និងទោសកំហុសដែលបានប្រព្រឹត្ត។ ការដាក់ទណ្ឌកម្មនេះ ក្រោយពីមន្រ្តីទាំងនោះ កាលពីថ្ងៃទី៤ខែមិថុនា ២០២៤ បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពុងឆ្នាំង។ ប៉ុន្តែនៅពេលអនុវត្ត មន្រ្តីទាំង៥រូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធីនៃការពិន័យជាអន្តរការណ៍ ដែលជាការប្រព្រឹត្តខុសនៃនីតិវិធីច្បាប់ជាធរមាន៕
អត្ថបទ៖ ឡាយ សាមាន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ចរាចរណ៍១០ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤