Connect with us

សេដ្ឋកិច្ច

គម្រោងវិនិយោគថ្មី២៥ជាមួយទុនប្រមាណជាង ២៤៦លានដុល្លារត្រូវបានរដ្ឋាភិបាលអនុម័តកាលពីខែឧសភា

បានផុស

នៅ

រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវគម្រោងវិនិយោគ (CDC) ចំនួន ២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិកក្នុងខែឧសភាកន្លងទៅនេះ និងអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។​ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី ១ ដោយបានរួមចំណែកជិត ៥០% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់ប្រមាណជិត ៣១% នៃទុនវិនិយោគសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់CDC ចេញផ្សាយនៅថ្ងៃទី១០នេះ ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។

«ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង»។ នេះបើយោងតាម CDC។

លោក ជា វុទ្ធី អគ្គលេខាធិការរង​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​(CDC) បាន​ថ្លែង​ក្នុង​វេទិកា​ធុរកិច្ច​កាលពីពេលកន្លងមកថា​ ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​សេដ្ឋកិច្ច សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​។​

លោក​បន្ថែមថា វិស័យ​ឯកជន​ជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ការចូលរួម​ក្នុងការ​អនុវត្ត​សេដ្ឋកិច្ចជាតិ​។​

លោក​ថ្លែងថា​៖«​យើង​មើលឃើញថា FDI ក្នុង​មួយ​ឆ្នាំមាន​ជិត ៤ ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​២០២០ អាស៊ាន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ប្រហែល ៤០​ភាគរយ ប៉ុន្តែ FDI នៅតែមាន​ស្ថិរភាព​សម្រាប់​យើង​ក្នុង​រង្វង់ ៣,៦​ពាន់​លាន​ដុល្លារ​»​។​

បើ​យោងតាម​របាយការណ៍​ថ្មីៗ​បាន​ពី​បញ្ជី​តាមដាន ប្រចាំឆ្នាំ​របស់ fDi Intelligence កម្ពុជា​ឈរលើ​តារាង​ឈានមុខ​គេ​ក្នុង​បញ្ជី​វិនិយោគ​ផ្ទាល់​ពី​បរទេស ​(FDI) នៅក្នុង​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ជាមួយនឹង​លំហូរ​ការវិនិយោគ​ខ្លាំង​ដែល​រំពឹងទុក​នៅ​ឆ្នាំ​២០២៤ ដោយសារតែ​សេដ្ឋកិច្ច​ស្ទុះ​ងើប​វិញ​ដ៏​រឹងមាំ ដែល​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF) ព្យាករ​ថា នឹង​កើនឡើង​ចំនួន ៦,១ ​ភាគរយ​នៅ​ឆ្នាំនេះ​។​

បើតាម CDC  គម្រោងវិនិយោគ​នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានដូចជាគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់មានទុនវិនិយោគប្រមាណជាង ៦៥លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣៥កន្លែង; គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារអាម៉េរិក និង អាចបង្កើតការងារបានចំនួន ៣១៧កន្លែង;   គម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងស្ថិតនៅ​ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណជាង ១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២២៩កន្លែង។

សម្រាប់គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមាន គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានចំនួន ៦៨៤កន្លែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

Sokha Hotels

ព័ត៌មានពេញនិយម