សេដ្ឋកិច្ច
តួកគីចេញវិធានការតម្លើងពន្ធលើរថយន្តចិន ដើម្បីលើកកម្ពស់ផលិតកម្មក្នុងស្រុក
ក្រសួងពាណិជ្ជកម្មតួកគី បានប្រកាសកាលពីថ្ងៃសៅរ៍ថា តួកគីនឹងដាក់ពន្ធបន្ថែម ៤០ ភាគរយលើការនាំចូលរថយន្តពីប្រទេសចិន ដើម្បីកាត់បន្ថយអសមតុល្យពាណិជ្ជកម្មបច្ចុប្បន្នរបស់ប្រទេស និងការពារគាំទ្រក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

វិធានការថ្មីនេះ ធ្វើឡើងក្រោមការសម្រេចឡើងរបស់ប្រធានាធិបតី ដោយវានឹងដាក់កំណត់ពន្ធយ៉ាងតិច ៧ ០០០ ដុល្លារក្នុងរថយន្តមួយគ្រឿង ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ៧ ខែកក្កដា។ វិធានការកំណត់ថា ប្រសិនបើពន្ធ ៤០ ភាគរយសម្រាប់រថយន្តនាំចូលមួយតិចជាង ៧ ០០០ ដុល្លារ នោះពន្ធអប្បបរមាចំនួន ៧ ០០០ ដុល្លារ នឹងត្រូវគិតចូល។
ក្រសួងពាណិជ្ជកម្ម និយាយក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ពន្ធបន្ថែមនឹងត្រូវដាក់លើការនាំចូលរថយន្តដឹកអ្នកដំណើរធម្មតា និងរថយន្តកូនកាត់ពីប្រទេសចិន ដើម្បីបង្កើន និងការពារចំណែកនៃផលិតកម្មក្នុងស្រុក ដែលកំពុងធ្លាក់ចុះ»។
ក្រសួងក៏បាននិយាយផងដែរថា ការសម្រេចចិត្តលើពន្ធបន្ថែម ធ្វើឡើងដោយគិតគូរពីគោលដៅឱនភាពគណនីចរន្ត និងការខិតខំប្រឹងប្រែង ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងផលិតកម្មក្នុងស្រុក។

គួររំឭកថា នៅឆ្នាំ ២០២៣ តួកគីបានដាក់ពន្ធបន្ថែមលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន ហើយដាក់ចេញនូវបទប្បញ្ញត្តិមួយចំនួនទាក់ទងនឹងការថែទាំ និងសេវាកម្ម EV។ បច្ចុប្បន្ន រដ្ឋាភិបាលកំពុងលើកទឹកចិត្តដល់ការផលិត និងការនាំចេញបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរ៉ាំរ៉ៃ ដែលមានចំនួន ៤៥,២ ប៊ីលានដុល្លារកាលពីឆ្នាំមុន។
គេមើលឃើញថា ការបន្ថែមពន្ធលើរថយន្តនាំចូលពីចិនរបស់តួកគី ធ្វើឡើងខណៈប្រទេសចិនកំពុងប្រឈមមុខនឹងសម្ពាធពាណិជ្ជកម្មកាន់តែខ្លាំងឡើងៗនៅទូទាំងពិភពលោក ជុំវិញការនាំចេញរថយន្តអគ្គិសនីដែលកំពុងកើនឡើងរបស់ខ្លួន។ ប្រទេសជាច្រើន រួមទាំងអាមេរិក និងនៅអឺរ៉ុប បានអះអាងថា ក្រុមហ៊ុនចិនទទួលបានការឧបត្ថម្ភធនពីរដ្ឋចិន ដែលអាចធ្វើឱ្យខ្លួនវាតទីផ្សាររថយន្ត ដោយលក់ក្នុងតម្លៃថោកជាងគូប្រជែង៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង