Connect with us

ព័ត៌មានជាតិ

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រដូវកាលទី៤ នឹង​មក​ដល់​ឆាប់ៗនេះ

បានផុស

នៅ

ក្រុម​ការងារ​នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យាលើកទី៤  ឆ្នាំ២០២៤ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសំណេរនៅលើគេហទំព័រហ្វេសប៊ុក AIR & TECH ដែលជាក្រុមការងារផ្នែករៀបចំការប្រកួត នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារផ្នែករៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show)  អះអាងថា ក្រុមការងារបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកាសការប្រកួតដ៏ធំខាងមុខនេះ។ ជាមួយគ្នានេះ ក្រុមការងាររៀបចំការប្រកួតបានអំពាវនាវឱ្យសិស្សនិស្សិត និងសាធារណជនទាំងអស់ ត្រៀមខ្លួនដើម្បីបង្ហាញពីភាពអស្ចារ្យ ក៏ដូចជាបង្ហាញសមត្ថភាពរបស់យុវជនកូនខ្មែរក្នុងវិស័យបច្ចេកវិទ្យាទៅកាន់ពិភពលោក។

ដើម្បីធានាថាការវិលត្រឡប់មកសារជាថ្មី នៃ ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) នាពេលខាងមុខនឹងកាន់តែធំ កាន់តែអស្ចារ្យ និងកាន់តែពិសេសជាងមុនទ្វេដង និងដើម្បីឱ្យការរៀបចំបានរលូន និងជោគជ័យ ថ្នាក់ដឹកនាំ នៃព្រឹត្តិការណ៍ដ៏ធំមួយនេះ ព្រមទាំងក្រុមការងារពាក់ព័ន្ធសំខាន់ៗ បានរៀបចំកិច្ចប្រជុំត្រៀមលក្ខណៈមួយកាលពីថ្ងៃ០៨ ខែមិថុនា ថ្មីៗនេះ។

រូបថត ក្នុងកិច្ចប្រជុំរបស់ក្រុមការងារ AIR & TECH ដើម្បីត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា កាលពីថ្ងៃទី០៨ ខែមិថុនា។

កិច្ចប្រជុំបានប្រព្រឹត្តឡើងក្រោមវត្តមានលោក ឈី កុលបុត្រា ជាជំនួយការ ឯកឧត្ដមប្រធាន ឌី វិជ្ជា និងជាអ្នកគ្រប់គ្រងទូទៅ និងលោក អេង ប៊ុនថេង ជាប្រធានគ្រប់គ្រង និងប្រតិបត្តិ រួមទាំងប្រធានផ្នែកនីមួយៗ ដើម្បីបែងចែកភារកិច្ច និងទំនួលខុសត្រូវ ធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍មួយនេះ ប្រព្រឹត្តទៅដោយរលូន និងស័ក្ដិសមនឹងការទន្ទឹងរង់ចាំរបស់មហាជន ដែលតែងគាំទ្រព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា។

ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំ សង្ឃឹមថា ក្រុមការងារគ្រប់ផ្នែកទាំងអស់នឹងរួមកម្លាំង ស្មារតី ព្រមជាមួយភាពច្នៃប្រឌិតថ្មីៗ ដើម្បីឱ្យព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ឆ្នាំ២០២៤ នេះកាន់តែអស្ចារ្យលើសបណ្ដាឆ្នាំមុនៗ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ធ្លាប់ធ្វើឡើងចំនួន ៣លើករួចមកហើយ ពោលគឺក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

UN៖​មនុស្ស​ជិត​១០ម៉ឺន​នាក់បោះបង់ផ្ទះនិង រាប់​សិប​ម៉ឺន​នាក់​​ប្រឈម​​ខ្វះខាត​​​​​នៅលីបង់​

ព័ត៌មានជាតិ៣៥ នាទី មុន

ជនជាតិ​ភាគតិច ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ក្នុង​ភូមិ បញ្ចៀស​ប្រើ​កម្ចី​ពី​ធនាគារ​មាន​ការ​ប្រាក់​ខ្ពស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ប្រកាសផ្តល់សំបុត្រទស្សនា រឿង «ព្រះបាទជ័យវរ្ម័នទី៧» ឥតគិតថ្លៃ ១០០នាក់ ដល់សិល្បករសិល្បការិនី

កីឡា១ ម៉ោង មុន

ការ​ប្រកួត​ឃីក​បុក​ស៊ីង​ជើង​ឯក​អាស៊ី​២០២៤ នៅ​កម្ពុជា​មាន​ទាំង​វិញ្ញាសាសម្តែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

អគាររបស់ Song Hye Kyo កើនដល់ ៤.៥ លានដុល្លារ ខណៈទិញត្រឹមតែ១៤ម៉ឺនដុល្លារ

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២២ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៤ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម