Connect with us

កីឡា

ឯកឧត្ដម ហ៊ុន ម៉ានី អំពាវនាវពលរដ្ឋ ចូលរួមលេងកីឡាឲ្យបានគ្រប់ៗ គ្នា ដើម្បីសុខភាព និងសាមគ្គីភាព

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ សូម​ចូលរួម​លេង​កីឡា​ឲ្យ​បាន​គ្រប់ៗ គ្នា ដើម្បី​សុខភាព និង​សាមគ្គីភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​នេះ ក្នុង​ឱកាស ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា អម​ដំណើរ​ដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កម្មវិធី​បើក​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ SOCCER LEAGUE លើក​ទី ៧ ឆ្នាំ ២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​រសៀល​ថ្ងៃ​ទី ០៩ ខែ​មិថុនា ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា «បេះដូង​អ្នក​កីឡា ដើម្បី​កុមារ​កម្ពុជា» ម្សិលមិញ ក្រុម​គ្រួសារ ស​.​ស​.​យ​.​ក បាន​បន្ត​បេសកកម្ម​លើ​ការងារ​សង្គម មនុស្សធម៌ ការងារ​ស្ម័គ្រ​ចិត្ត ការ​កសាង​មិត្តភាព ភាតរភាព សាមគ្គីភាព ក៏ដូចជា​ការ​លើក​កម្ពស់​កិត្យានុភាព​ជាតិ។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ថា ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ SOCCER LEAGUE លើក​ទី ៧ ឆ្នាំ ២០២៤ មិន​ត្រឹមតែ​ជា​វេទិកា​ដែល​បាន​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា ក្នុង​ការ​ជួបជុំ រឹត​ចំណង​មិត្តភាព សាមគ្គីភាព និង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គ្នា និង​គ្នា តែប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ក្លាយ​ជា​កម្មវិធី​មនុស្សធម៌​ដ៏​ប្រពៃ​ផង​ដែរ។ ជាក់ស្ដែង ការ​ប្រកួត​មិត្តភាព​រវាង «​ក្រុម ស​.​ស​.​យ​.​ក អល​ស្តារ​» ជាមួយ «​ក្រុម​ផ្កា​រីក​គ្រប់​រដូវ​» កាលពី​ម្សិលមិញ​នេះ ជា​ការ​ប្រកួត​ចូលរួម​រៃអង្គាស​ថវិកា​សម្រាប់​បរិច្ចាគ​ជូន​ដល់​មន្ទីរពេទ្យ​កុមារ​នានា នៅ​កម្ពុជា ដែល​កំពុង​មាន​ការ​ខ្វះខាត។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ទៀត​ថា ឯកឧត្ដម សូម​យក​ឱកាស​នេះ លើកទឹកចិត្ត​ដល់​កីឡាករ កីឡា​ការិនី ដែល​ចូលរួម​ប្រកួត ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធាន និង​លក្ខន្តិកៈ នៃ​ការ​ប្រកួត ក្នុង​ស្មារតី​សប្បាយរីករាយ មិត្តភាព សាមគ្គីភាព ភាតរភាព​ជា​បងប្អូន និង​ស្មារតី អធ្យាស្រ័យ​គ្នា។

ទន្ទឹម​នេះ ឯកឧត្ដម ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ រួម​ទាំង​សមាជិក សមាជិកា ស​.​ស​.​យ​.​ក គ្រប់ៗ រូប ចូលរួម​លេង​កីឡា​ឲ្យ​បាន​គ្រប់ៗ គ្នា ដើម្បី​សុខភាព និង​សាមគ្គីភាព ព្រមទាំង​បាន​ចូលរួម​ជាមួយគ្នា តាមរយៈ​កីឡា​នេះ កើន​បាន​ជា​ផល ផ្តល់​ជា​ប្រយោជន៍​ជូន​ដល់​សង្គមជាតិ​តាម​លទ្ធភាព​រៀងៗ ខ្លួន។

គួរ​ជម្រាប​ថា កម្មវិធី​បើក​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់ SOCCER LEAGUE លើក​ទី ៧ ឆ្នាំ ២០២៤ កាលពី​ម្សិលមិញ​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្ដម អនុ​ប្រធាន ស.ស.យ.ក ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក. ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាង​ក្រសួង-ស្ថាប័ន ក្រុមហ៊ុន​ឯកជន ភ្ញៀវកិត្តិយស និង​ទស្សនិកជន​ជា​ច្រើន​កុះករ​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៤ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម