Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ត្រៀម​​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាង​ជើង និង​វៀតណាម ក្នុង​ខែ​មិថុនា​នេះ

បានផុស

នៅ

លោក វ៉ា្លឌឺមៀ ពូទីន នឹង​​ធ្វើ​ដំណើរ​ទស្សនកិច្ច​​​នៅ​​ប្រទេស​កូរ៉េ​​ខាង​ជើង និង​ប្រទេស​វៀតណាម នា​​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​ដោយ​កាសែត​រុស្ស៊ី Vedomosti នៅ​ថ្ងៃ​ទី​១០​ ខែ​មិថុនា ឆ្នាំ​២០២៤។

លោក វ៉ា្លឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alexander Matseogora អគ្គ​រដ្ឋទូត​រុស្ស៊ី​ប្រចាំ​កូរ៉េ​ខាង​ជើង បាន​បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ពូទីន នៅ​​ក្រុង​ព្យុង​យ៉ាង គឺ​ជា​ព័ត៌មាន​​ពិត​ដែល​នឹង​កើត​ឡើង ខណៈ​ពេល​មន្ត្រី​​នៃ​សម្ព័ន្ធ​មិត្ត​ទាំង​២​កំពុង​រៀបចំ​គម្រោង​ជំនួប​​​​នេះ​​យ៉ាង​សកម្ម។ កាសែត Vedomosti ថា លោក ពូទីន និង​លោក គីម ជុងអ៊ុន ទំនង​ជា​​ពិភាក្សា​អំពី​ការ​ទទួល​យក​ពលករ​ចំណាក​ស្រុក​​ពី​កូរ៉េ​ខាង​ជើង ឲ្យ​ចូល​បម្រើការងារ​នៅ​រុស្ស៊ី ខណៈ​ដែល​រុស្ស៊ី​កំពុង​ខ្វះខាត​កម្លាំង​​ពលកម្ម​ជា​ខ្លាំង ដោយសារ​តែ​​សង្គ្រាម​នៅ​អ៊ុយក្រែន។

កាសែត Vedomosti បាន​ផ្សាយ​ទៀត​ថា បន្ទាប់​ពី​ជួប​លោក គីម ជុងអ៊ុន រួច​នោះ មេ​ដឹក​នាំ​រុស្ស៊ី នឹង​បន្ត​ដំណើរ​​​ភ្លាមៗ​ទៅ​កាន់​ប្រទេស​វៀតណាម​តែ​ម្ដង។

យ៉ាង​​ណា​មិញ ពាក់ព័ន្ធ​នឹង​កាល​បរិច្ឆេទ​ផ្លូវការ​នៃ​ជំនួប ដែល​នឹង​ត្រៀម​ធ្វើ​ឡើង​ទាំង​នេះ មិន​ត្រូវ​បង្ហើប​ឲ្យ​​​សាធារណៈ​ដឹង​ឮ​នោះ​ឡើយ។

​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៣ លោក គីម ជុងអ៊ុន បាន​ទៅ​រុស្ស៊ី ជួប​ជាមួយ​លោក ពូទីន។ នៅ​ទីនោះ លោក​បាន​ទៅ​ទស្សនកិច្ច​​នៅ​មជ្ឈមណ្ឌល​​បាញ់​បង្ហោះ​យានអាវកាស Vostochny របស់​រុស្ស៊ី ហើយ​កាល​ណោះ លោក ពូទីន ធ្លាប់​សន្យា​​ជួយ​ក្រុង​ព្យុងយ៉ាង ក្នុង​ការ​កសាង​​ប្រព័ន្ធ​ផ្កាយ​រណប។

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង និង​លោក វ៉្លាឌឺមៀ ពូទីន មេ​ដឹក​នាំ​រុស្ស៊ី (រូបភាព៖ AP)

សូម​​ជម្រាប​ថា ដំណើរ​​ទស្សនកិច្ច​ដំបូង និង​តែ​​ម្ដង​គត់​របស់​លោក ពូទីន នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​នៅ​អំឡុង​ឆ្នាំ​២០០០ ក្រោយ​ការ​ឡើង​កាន់​តំណែង​​​លើក​ដំបូង​ជា​ប្រធានាធិបតី​រុស្ស៊ី។

ក្រោយ​​​ការ​វាយ​លុក​ឈ្លានពាន​​អ៊ុយក្រែន រុស្ស៊ី​​បាន​បោះ​ជំហាន​​បន្ថែម​ទៀត​ក្នុង​ការ​រឹត​ចំណង​មិត្តភាព​ជាមួយ​កូរ៉េ​ខាង​ជើង ព្រម​ទាំង​បណ្ដា​សម្ព័ន្ធ​មិត្ត​ដទៃ​ទៀត ដែល​មាន​អរិភាព​នឹង​សហរដ្ឋ​អាមេរិក ដូចជា ប្រទេស​អ៊ីរ៉ង់ ជា​ដើម។ ចំណង​មិត្តភាព​ដែល​រុស្ស៊ី​កំពុង​ព្យាយាម​បង្កើត​​នេះ កំពុង​ក្លាយ​ជា​ក្ដី​កង្វល់​ជា​ខ្លាំង​ចំពោះ​​បណ្ដា​​ប្រទេស​លោក​ខាង​លិច៕

ដោយ៖ ឈាង

អានបន្ថែម៖

វៀតណាម ពន្យារ​ពេល​ជួប EU ព្រោះ​ខ្លាច ពូទីន មក​ធ្វើ​ទស្សនកិច្ច​​

ប្រទះ​ឃើញ​យន្តហោះ VIP ចុះ​ចត​យ៉ាង​សម្ងាត់​នៅ​កូរ៉េ​ខាង​ជើង សង្ស័យ​ត្រៀម​​ជំនួប​ឲ្យ​ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៦ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម