ព័ត៌មានអន្ដរជាតិ
Forbes ចាត់ទុកមហាសេដ្ឋីសិង្ហបុរី ៤ រូប មានទ្រព្យសម្បត្តិសុទ្ធ ១០.៣ ពាន់លានដុល្លារ ក្នុងវ័យក្រោម ៥០ ឆ្នាំ
ក្នុងចំណោមមហាសេដ្ឋីសិង្ហបុរីទាំង៣៩ នាក់នៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្ដី Forbes ឆ្នាំ ២០២៤ មានតែបួននាក់ប៉ុណ្ណោះ ដែលមានអាយុក្រោម ៥០ ឆ្នាំ ហើយថែមទាំងមានទ្រព្យសម្បត្តិសរុបចំនួន ១០.៣ ពាន់លានដុល្លារឯណោះ។
លោក Kishin RKអាយុ ៤១ឆ្នាំ

លោក Kishin RK គឺជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ប្រទេសសិង្ហបុរី មានអាយុត្រឹមតែ៤១ ឆ្នាំ ហើយក៏ជាកូនប្រុសតែមួយគត់របស់មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរីលោក Raj Kumar អាយុ ៦៩ ឆ្នាំ។
នៅអាយុ ២៣ ឆ្នាំ Kisin បានលក់ផ្ទះល្វែងមួយដែលឪពុកម្តាយរបស់គាត់បានផ្តល់ឲ្យ ដើម្បីចាប់ផ្តើមក្រុមហ៊ុនអចលនទ្រព្យរបស់គាត់គឺ RB Capital ។ ការកាន់កាប់គួរឲ្យកត់សម្គាល់នៅក្នុងផលប័ត្ររបស់ខ្លួនរួមមាន សណ្ឋាគារប្រណីត InterContinental Singapore Robertson Quay និង Holiday Inn Express Singapore Clarke Quay ។
លោក Kishin គឺជាមហាសេដ្ឋីតែម្នាក់គត់នៅក្នុងបញ្ជីនេះ ដែលបានទទួលមរតកទ្រព្យសម្បត្តិគ្រួសារ នេះបើយោងតាមកាសែត The Straits Times ។ ជាមួយគ្នានេះដែរ គាត់និងឪពុក គឺជាម្ចាស់និងគ្រប់គ្រងអាណាចក្រអចលនទ្រព្យដែលមានក្រុមហ៊ុន RB Capital និងការវិនិយោគលើអចលនទ្រព្យផ្តោតលើក្រុមហ៊ុន Royal Holdings ។មកដល់សព្វថ្ងៃ លោក Kishin មានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៦ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ០៦ ខែមិថុនា។
លោក Gang Ye អាយុ ៤៤ឆ្នាំ

លោក Gang Ye គឺជាសហស្ថាបនិកមួយនៃក្រុមហ៊ុនហ្គេម និងពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Sea ដែលជាក្រុមហ៊ុនអ៊ីនធឺណិតធំជាងគេនៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ជាអ្នកបង្កើតហ្គេម និងអ្នកបោះពុម្ពផ្សាយឈ្មោះ Garena ។
បុរសវ័យ៤៤ឆ្នាំរូបនេះ មានដើមកំណើតមកពីប្រទេសចិន បានបម្រើការជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១០-២០១៦ មុនពេលក្លាយជាប្រធានផ្នែកប្រតិបត្តិការរបស់ខ្លួននៅថ្ងៃទី ១៧ ខែមករា មក។ ទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិរបស់គាត់ មានចំនួន ២.៩ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ០៦ ខែមិថុនា។
លោក Forrest Li អាយុ ៤៦ ឆ្នាំ

លោក Forrest Li កើតនៅប្រទេសចិន គឺជាសហស្ថាបនិកម្នាក់ទៀតរបស់ Sea ហើយបានបម្រើការជាប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួនចាប់តាំងពីការបង្កើតក្រុមហ៊ុនមក។
ក្រុមហ៊ុនបច្ចេកវិទ្យានេះបានបើកដំណើរការ Shopee ដែលជាវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៥ ។ វាក៏បានដាក់ឲ្យដំណើរការសេវាធនាគារឌីជីថលក្នុងប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីនផងដែរ។
ក្នុងឆ្នាំ ២០២១ លោក Li ត្រូវបានចាត់ថ្នាក់ជាបុគ្គលដែលមានបំផុតរបស់ប្រទេសសិង្ហបុរី នៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៩.៨ ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ គាត់បានបាត់បង់ ៨០% នៃទ្រព្យសម្បត្តិរបស់គាត់នៅឆ្នាំបន្ទាប់នៅក្នុងវិបត្តិទីផ្សារដែលនាំឲ្យមានការខាតបង់ជាង ១ ពាន់ពាន់លានដុល្លារក្នុងចំណោមបុគ្គលដែលមានបំផុតទាំង ៥០០ របស់ពិភពលោក នេះបើយោងតាម Business Insider បានគូសបញ្ចាក់។ ទ្រព្យសម្បត្តិសុទ្ធរបស់គាត់មានចំនួន ៤.៥ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ០៦ ខែមិថុនា។
លោក Min-Liang Tan អាយុ ៤៦

Min-Liang Tan គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Gaming Hardware យក្ស Razer ដែលជាក្រុមហ៊ុនដែលគាត់បានសហការគ្នាបង្កើតនៅក្នុងឆ្នាំ ២០០៥ បន្ទាប់ពីបោះបង់អាជីពច្បាប់របស់គាត់។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបានទិញយកនូវលំដាប់ពិភពលោកដ៏ធំមួយ និងបានលក់កុំព្យូទ័រយួរដៃលេងហ្គេម កណ្តុរ ខ្សែការពារ និងថេប្លេតរាប់លានគ្រឿង ។
ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅក្នុងទីក្រុងហុងកុងក្នុងឆ្នាំ ២០១៧ ហើយបានចូលជាឯកជននៅឆ្នាំ ២០២២ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៣.២ពាន់លានដុល្លារ។ Razer បានរាយការណ៍ពីប្រាក់ចំណេញសុទ្ធចំនួន ៤៦ លានដុល្លារ និងប្រាក់ចំណូលចំនួន ១.៦ ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ចំណែកឯ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Min-Liang Tan មានចំនួន ១.៣ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ០៦ ខែមិថុនា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Pre-Wedding លើកទី២លើនាវាប្រណិតរបស់កូនសេដ្ឋី ឥណ្ឌា អាចចាយប្រាក់សុទ្ធ ១៤៤ លានដុល្លារ

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?