Connect with us

សេដ្ឋកិច្ច

ផ្សារមូលបត្រជាប្រភពទុនមិនចេះរីងស្ងួត និងជាកំណប់សម្រាប់វិនិយោគិន​

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ទីផ្សារមូលបត្រកម្ពុជា ជាប្រភពទុនមិនចេះរីងស្ងួតរបស់ក្រុមហ៊ុននានានិងកំណប់​ទ្រព្យដែលវិនិយោគិនអាចទទួលផលចំណេញបាន។  ​​

លោក សៀង ធីរិទ្ធ អគ្គនាយករងនៃ ន.ម.ក.បានថ្លែងបែបនេះនៅក្នុង​វគ្គបណ្តុះបណ្តាលវិនិយោគិនក្នុងវិស័យមូលបត្រស្តីពី “កំណប់ក្នុងផ្សារមូលបត្រ” កាលពីចុងសប្តាហ៍មុន។ លោកបានថ្លែងបញ្ជាក់ថា​ ការវិនិយោគជាមួយបុគ្គលដែលសន្យាផ្តល់មកវិញនូវផលប្រយោជន៍ខ្ពស់ហួសហេតុ  និងជាមួយបុគ្គលដែលគ្មានអាជ្ញាបណ្ណច្បាស់លាស់ គឺជាការវិនិយោគដែលមានហានិភ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា៖« ​ទីផ្សារមូលបត្រកម្ពុជា ជាប្រភពទុន និងកំណប់​ទ្រព្យដែលវិនិយោគិនអាចទទួលផលចំណេញបាន ប្រសិនបើវិនិយោគិនវិនិយោគជាមួយក្រុមហ៊ុនដែលមានអាជ្ញាបណ្ណពី ន.ម.ក. និងការចេះរៀបចំផែនការវិនិយោគច្បាស់លាស់»។ ​​លោកក៏បានក្រើនរំលឹកផងដែរថា​វិនិយោគិនទាំងអស់ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់រូបភាព និងតួនាទីក្លែងបន្លំ បង្កើតជាក្រុមតាមប្រព័ន្ធ អេឡិចត្រូនិកដូចជា telegram ឬបណ្តាញសង្គមនានា ដោយធ្វើការសន្យាខ្យល់ ឬឆបោកនានា។

លោក ថៃ ញ៉ា អគ្គនាយក ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី បានលើកឡើងនៅក្នុង​វគ្គ​បណ្តុះ​​បណ្តាលនោះដែរថា​ទីផ្សារមូលបត្រគឺជាប្រភពហិរញ្ញវត្ថុមួយ អាចហៅថា “ប្រភពនៃកំណប់” ប៉ុន្តែទាមទារឱ្យវិនិយោគិនមានពេលវេលា ចំណេះដឹង និងការអត់ធ្មត់ខ្ពស់ តាមរយៈការស្រាវជ្រាវ និង​តាមដានព័ត៌មានផ្លូវការ។

លោកថា៖«ក្រុមហ៊ុន កាណា ស៊ីឃ្យួរឹធី អិលធីឌី ជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. និងតួអង្គ ដ៏សំខាន់នៅក្នុងទីផ្សារមូលបត្រ»។

វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមបង្កើនផ្នត់គំនិតវិនិយោគ ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងការត្រៀមខ្លួនវិនិយោគក្នុងវិស័យមូលបត្រ តាមរយៈការលើកកម្ពស់ចំណេះដឹង និងការចែករំលែកលើការអនុវត្តការជួញដូរមូលបត្រ ដោយមានការចូលរួមពីបុគ្គលិកធនាគារ កាណាឌីយ៉ា ​ ដោយផ្ទាល់នៅទីតាំងនៃធនាគារ កាណាឌីយ៉ា ក.អ និងតាមប្រព័ន្ធអនឡាញ (ZOOM) ប្រមាណជាង ៣៣០ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច១០ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ១១ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម១៣ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម