Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញស៊ីរ៉ូប៍ក្អក១៥ប្រភេទ ផ្ទុកសារធាតុបង្កគ្រោះថ្នាក់ដល់កុមារ កំពុងលក់ពេញទីផ្សារ

បានផុស

នៅ

កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋបាលចំណីអាហារនិងឱសថថៃ ហៅកាត់ FDA បានរកឃើញថ្នាំស៊ីរ៉ូប៍ក្អកកុមារចំនួន១៥ប្រភេទ ដែលផ្ទុកសារធាតុ Ethylene Glycol មានមេរោគ ហើយបានបញ្ជាឲ្យប្រមូលផលិតផលទាំងនោះ ពីលើទីផ្សារមកវិញ។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសម្តីអគ្គលេខាធិការ FDA លោក Narong Apikulvanich និងរាយការណ៍ដោយ Bangkok Post នៅថ្ងៃចន្ទទី១០ខែមិថុនា, សំណាកថ្នាំស៊ីរ៉ូប៍ទាំងនោះ ត្រូវបានបញ្ជូនទៅធ្វើតេស្តសុវត្ថិភាពនៅនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ហើយរកឃើញថា ក្នុងចំណោមផលិត​ផលទាំង១៥ប្រភេទនោះ មានថ្នាំ៣១ដប ដែលរកឃើញផ្ទុកសារធាតុ Ethylene Glycol ក្នុងកម្រិតគ្រោះថ្នាក់ដល់កុមារ។

ក្នុងចំណោមផលិតផលទាំង១៥ប្រភេទនោះមានដូចជា៖

  1. Carbosol Syrup
  2. Startec Syrup
  3. Parastar Suspension
  4. Fatec Syrup
  5. Cetaphen Syrup
  6. Co-trimoxazole Mixture
  7. Kressbufen Suspension
  8. Domperstar Suspension
  9. Kresstrim Suspension
  10. Kresscolet Syrup
  11. Kresstec Syrup
  12. Kressbroxol Syrup
  13. Startifen Syrup
  14. Ibustar Suspension
  15. Domperkress syrup
(រូបថត៖ Bangkok Post)

មិនមែនតែថៃទេ កាលពីប៉ុន្មានខែមុន អង្គការសុខភាពពិភពលោក (WHO) ក៏រកឃើញ ស៊ីរ៉ូប៍និងថ្នាំមានមេរោគជាច្រើនប្រភេទ នៅតាមបណ្តាប្រទេសក្នុងតំបន់អាមេរិក មេឌីទែរ៉ាណេខាងកើត និងប៉ាស៊ីហ្វិកខាងលិចផងដែរ។

ចំពោះករណីដែលគេភ្ញាក់ផ្អើលបំផុត គឺនៅក្នុងប្រទេសឥណ្ឌា ព្រោះនៅទីនោះមានកុមារដល់ទៅជាង៣០០នាក់ ត្រូវខូចតម្រងនោមធ្ងន់ធ្ងរឈានដល់បាត់បង់ជីវិត ក្រោយផឹកថ្នាំទឹកស៊ីរ៉ូប៍ មានផ្ទុកជាតិពុល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ WHO រកឃើញថ្នាំទឹកស៊ីរ៉ូប៍ ផ្ទុកសារធាតុមានគ្រោះថ្នាក់ នៅក្នុងតំបន់កាន់តែច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម