ព័ត៌មានអន្ដរជាតិ
UN បោះឆ្នោតគាំទ្របទឈប់បាញ់នៅ ហ្គាហ្សា
តាមការចុះផ្សាយរបស់ RT នៅថ្ងៃអង្គារទី១១ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រលើផែនការបទឈប់បាញ់អ៊ីស្រាអែល-ហ្គាហ្សា ដែលស្នើឡើងដោយសហរដ្ឋអាមេរិកហើយ ហើយក្នុងនោះសមាជិកចំនួន១៤ប្រទេសក្នុងចំណោម១៥ប្រទេស បានផ្តល់ការគាំទ្រ ប៉ុន្តែរុស្ស៊ី អនុបវាទ។

ក្នុងសំណើនេះ មានកំណត់លក្ខខណ្ឌដូចជា បង្កើតបទឈប់បាញ់ពេញលេញ, ដោះលែងចំណាប់ខ្មាំងស្ថិតនៅក្នុងដៃក្រុមហាម៉ាស, ប្រគល់សាកសពចំណាប់ខ្មាំង និងដោះដូរអ្នកទោសប៉ាឡេស្ទីន។
សេចក្តីសម្រេចខាងលើចែងថា អ៊ីស្រាអែល ត្រូវទទួលយកសំណើបទឈប់បាញ់ ហើយក៏ជំរុញឲ្យក្រុមហាម៉ាស ទទួលយកដូចគ្នាដែរ។ នេះមានន័យថា UN នឹងចូលរួមជាមួយរដ្ឋាភិបាលមួយចំនួន ក៏ដូចជាក្រុមប្រទេស G7 ក្នុងការគាំទ្រផែនការបីដំណាក់កាល ដែលបង្ហាញដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី៣១ឧសភា។

ជុំវិញសំណើបទឈប់បាញ់នេះ ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន ក៏ចេញមុខគាំទ្រដែរ ដោយនិយាយថា “ក្រុមហាម៉ាស ស្វាគមន៍ចំពោះអ្វីដែលត្រូវបានដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបញ្ជាក់ពីបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅហ្គាហ្សា, ការដកទ័ពចេញទាំងស្រុង, ការដោះដូរអ្នកទោស, ការកសាងឡើងវិញ, ការវិលត្រឡប់នៃជនភៀសខ្លួនទៅកាន់តំបន់ពួកគេធ្លាប់រស់នៅ, ការបដិសេធផ្លាស់ប្តូរឬកាត់បន្ថយប្រជាសាស្រ្តណាមួយនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងការផ្តល់ជំនួយចាំបាច់ដល់ប្រជាជននៅក្នុងជ្រោយហ្គាហ្សា”។
ស្របពេលជាមួយគ្នានោះ ក្រុមហាម៉ាសក៏និយាយដែរថា ខ្លួនមានឆន្ទៈចូលរួម ក្នុងកិច្ចចរចាដោយប្រយោលជាមួយអ៊ីស្រាអែល ជុំវិញការអនុវត្តគោលការណ៍ដែលស្របតាមការទាមទាររបស់ប្រជាជន និងការតស៊ូ។

សូមបញ្ជាក់ សម្រាប់ផែនការ៣ដំណាក់កាលនេះ បានចែងយ៉ាងច្បាស់ថា ដំណាក់កាលទីមួយ គឺត្រូវមានការផ្អាកបាញ់រយៈពេលប្រាំមួយសប្តាហ៍ ដោយក្នុងអំឡុងពេលនោះ អ៊ីស្រាអែលនិងក្រុមហាម៉ាស គួរតែបើកការចរចាគ្នា ហើយប្រសិនបើកិច្ចចរចាអូសបន្លាយលើស៦សប្តាហ៍ បទឈប់បាញ់នឹងត្រូវពង្រីកបន្តទៀត។
ដំណាក់កាលទី២ គឺក្រុមហាម៉ាស ត្រូវដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ ចំណែកដំណាក់កាលទី៣ ក្រុមហាម៉ាស ត្រូវប្រគល់សាកសពឈ្លើយសឹកឲ្យអ៊ីស្រាអែល រួមជាមួយផែនការកសាងឡើងវិញដ៏សំខាន់នៅប៉ាឡេស្ទីន ដែលដឹកនាំដោយសហរដ្ឋអាមេរិកផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក អំពាវនាវឲ្យបោះឆ្នោតលើសំណើបទឈប់បាញ់នៅហ្គាហ្សាក្នុងក្រុមប្រឹក្សាសន្តិសុខ UN

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?