ព័ត៌មានជាតិ
ក្រសួងការងារកម្ពុជា និងជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងសន្តិសុខសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត
ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខមាលភាពនៃព្រះរាជាណាចក្រជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ បានធ្វើឡើងកាលពីរសៀលម៉ោង៣នាទី ម៉ោងនៅក្រុងហ្សឺណែវ ប្រទេសស្វីសត្រូវនឹងម៉ោង១០យប់នៅកម្ពុជា។

ក្នុងឱកាសនោះ ភាគីទាំងពីរបានអបអរសាទរចំពោះខួបទំនាក់ទំនងការទូត៧០ឆ្នាំរវាងកម្ពុជា និងជប៉ុនដែលបានប្រារព្ឋយ៉ាងអឹកធឹកកាលពីឆ្នាំមុន និងការដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្ហាញពីភាពរឹងមាំ និងភាពជិតស្និទ្ធរវាងកម្ពុជា-ជប៉ុនដែលបាននិងកំពុងបន្តផ្តល់ផ្លែផ្កាដល់ប្រជាជននៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានជជែកពិភាក្សាផ្លាស់ប្តូរព័ត៌មានបន្ថែមស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារដែលបាននិងកំពុងជួយជ្រោមជ្រែង និងគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈឱកាសការងារ ការផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស។

ក្រៅពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានថ្លែងអំរគុណដល់ប្រទេសជប៉ុនដែលតែងតែបន្តផ្តល់អ្នកជំនាញមកគ្រឹះស្ថានបណ្តុះបណ្តាលរបស់កម្ពុជាដើម្បីបណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពនិងលើកកម្ពស់ជំនាញលើវិស័យអេឡិចត្រូនិច គ្រឿងម៉ាស៊ីន និងរថយន្តនៅកម្ពុជា។
ឆ្លើយតបចំពោះចំណុចនេះ លោក MIYAZAKI Masahisa បានអះអាងថា ជប៉ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជួយកម្ពុជាបន្ថែមទៀត។

មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងសន្តិសុខសង្គមដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដើម្បីស្របទៅតាមកម្រិតទំនាក់ទំនងដ៏ស្អិតរមួតក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលរាជរដ្ឋាភិបាលទាំងពីរសម្រេចបាន៕


-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង