ព័ត៌មានអន្ដរជាតិ
ទឹកជំនន់និងបំណាក់ដី ចាប់ផ្តើមវាយប្រហារ សម្លាប់មនុស្ស នៅ វៀតណាម
ចូលដល់រដូវវស្សា គ្រោះធម្មជាតិកាចសាហាវចាប់ផ្តើមវាយប្រហារភាគខាងជើងប្រទេសវៀតណាម ដោយទឹកជំនន់និងបំណាក់ដី បានឆក់យកជីវិតមនុស្សចំនួន៣នាក់ហើយ។
តាមសេចក្តីរាយការណ៍របស់កាសែត Tuoi Tre កាលពីថ្ងៃចន្ទទី១០ខែមិថុនា, គ្រោះទឹកជំនន់និងការបាក់ដីនៅខេត្ត Ha Giang គឺត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃ ដែលក៏ជន់លិចផ្ទះសម្បែងរាប់ពាន់ខ្នងផងដែរ។
មិនត្រឹមតែផ្ទះសម្បែងទេ ភ្លៀងធ្លាក់ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក ក៏បង្កការជន់លិចផ្លូវ កាត់ផ្តាច់ខ្សែដឹកជញ្ជូន និងបណ្តាលឲ្យរថយន្តជាច្រើនគ្រឿងត្រូវជាប់គាំងផងដែរ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express, មនុស្ស ៣នាក់ដែលបាត់បង់ជីវិត គឺដោយសារតែបាក់ដីសង្កត់និងទឹកហូរនាំយកទៅនៅក្នុងខេត្ត Ha Giang។
មិនត្រឹមតែខេត្តនេះទេ, កាលពីចុងសប្តាហ៍ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ ក៏វាយប្រហារទីក្រុងកំពង់ផែ Hai Phong និងខេត្ត Quang Ninh ផងដែរ។
សូមបញ្ជាក់ថា ប្រទេសវៀតណាម តែងតែទទួលរងនូវអាកាសធាតុអាក្រក់ ក្នុងរដូវវស្សាចន្លោះខែមិថុនាដល់ខែវិច្ឆិកា។
កាលពីឆ្នាំមុន គ្រោះមហន្តរាយធម្មជាតិ រួមទាំងទឹកជំនន់និងបំណាក់ដី បានបណ្តាលឲ្យមនុស្ស ១៦៩នាក់ស្លាប់ឬបាត់ខ្លួន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា