ព័ត៌មានជាតិ
បន្តផ្លាស់ប្តូរប្រធានស្ថានីយជញ្ជីង ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ឱ្យកាន់តែមានប្រសិទ្ធភាព
ប្រធានស្ថានីយកំពង់ភ្នំខេត្តកណ្តាល ត្រូវបានសម្រេចផ្លាស់ប្តូរដើម្បីជំរុញបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ទប់ស្កាត់ការងារដឹកជញ្ជូនលើសទម្ងន់កំណត់។
ក្នុងពិធីប្រកាសសមាសភាពប្រធានស្ថានីយកំពង់ភ្នំថ្មីក្នុងខេត្តកណ្តាល លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឲ្យដឹងថា ការតែងតាំងប្រធានស្ថានីយថ្មី ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកថា កន្លងមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តីនៅតាមស្ថានីយមួយចំនួនផងដែរ។
ជាមួយការប្រកាសតែងតាំងប្រធានស្ថានីយជញ្ជីងថ្មី លោក សេង ឈួន បានជំរុញឱ្យគ្រប់មន្ត្រីនិងកងកម្លាំងប្រចាំការនៅស្ថានីយ ត្រូវយកចិត្តទុកដាក់បន្ថែម ពង្រឹងការងារត្រួតពិនិត្យយានយន្ដឱ្យបានហ្មត់ចត់ និងច្បាស់លាស់ ព្រមទាំងចេះសហការគ្នាក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព