Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនរុស្ស៊ីកំពុងខ្វែងគំនិតគ្នា ថាតើ លោក ពូទីន គួរតែបន្តកាន់តំណែងជាប្រធានាធិបតីក្រោយឆ្នាំ២០២៤ដែរឬក៏អត់

បានផុស

នៅ

ស្របពេលដែល អាណត្តិប្រធានាធិបតីបច្ចុប្បន្នរបស់លោក វ្លាឌីមៀរ ពូទីន នឹងត្រូវបញ្ចប់ក្នុងឆ្នាំ២០២៤នោះ ឥឡូវនេះ ការស្ទង់មតិថ្មីមួយបានរកឃើញថា ស្ទើរតែពាក់កណ្តាលនៃប្រជាជនរុស្ស៊ីចង់ឲ្យលោកបន្តកាន់អំណាច ខណៈបួននាក់ក្នុងចំណោមដប់នាក់ ចង់ឲ្យមេដឹកនាំយូរលង់រូបនេះចាកចេញពីតំណែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវដែលចេញផ្សាយដោយមជ្ឈមណ្ឌល Levada ក្នុងទីក្រុងមូស្គូកាលពីថ្ងៃសុក្រ បានរកឃើញថា ក្នុងចំណោមមនុស្សជាង១,៦០០នាក់ដែលត្រូវបានស្ទង់មតិ ក្នុងនោះមាន៤៨ភាគរយចង់ឃើញលោក ពូទីន បន្តកាន់តំណែងជាប្រធានាធិបតីក្រោយឆ្នាំ២០២៤ ខណៈប្រហែល៤១ភាគរយមិនចង់។

យោងតាម Levada បានឲ្យដឹងថា តួលេខនេះបង្ហាញពីការកើនឡើងបន្តិចបន្តួចចំពោះអ្នកដែលមានទស្សនៈច្បាស់លាស់លើប្រធានបទនេះ បើប្រៀបធៀបទៅនឹងការសិក្សាដូចគ្នាកាលពីឆ្នាំមុន ដែលមាន៤៦ភាគរយបានគាំទ្រមេដឹកនាំជើងចាស់រូបនេះឲ្យបន្តកាន់មុខតំណែងកំពូលជាបន្តទៀត។ បន្ទាប់មក ៤០ភាគរយបានជំទាស់នឹងគំនិតនេះ។

គម្លាតអាយុច្បាស់លាស់ត្រូវបានបង្ហាញនៅក្នុងការឆ្លើយតប។ ក្នុងចំណោមអ្នកដែលមានអាយុលើសពី៥៥ឆ្នាំ, ជិត៦នាក់ក្នុងចំណោម១០នាក់ដែលត្រូវបានស្ទង់មតិគឺចង់ឲ្យប្រធានាធិបតីបន្តកាន់អំណាច បើប្រៀបធៀបទៅនឹងមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលមានអាយុពី១៨ទៅ២៤ឆ្នាំ។

សម្រាប់អ្នកដែលនិយាយថាពួកគេចង់ឲ្យលោក ពូទីន បន្តកាន់អំណាចក្រោយឆ្នាំ២០២៤, ហេតុផលទូទៅបំផុតគឺថា ពួកគេទទួលស្គាល់សេវាកម្មរបស់គាត់ចំពោះប្រទេសឬសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់។ ប្រហែលម្នាក់ក្នុងចំណោមប្រាំនាក់បាននិយាយថា ពួកគេសមនឹងទទួលបានការទទួលខុសត្រូវពីគាត់ ដោយសារតែវិធីសាស្រ្តរបស់គាត់ចំពោះគោលនយោបាយការបរទេស។

ម្យ៉ាងវិញទៀត ក្នុងចំណោមអ្នកជំទាស់ ហេតុផលធំបំផុតគឺថា បន្ទាប់ពីការគ្រប់គ្រងរយៈពេល១៨ឆ្នាំ ប្រធានាធិបតីរូបនេះបានកាន់អំណាចយូរពេក ហើយត្រូវការការផ្លាស់ប្តូរ។ បញ្ហាសង្គមត្រូវបានលើកឡើងដោយមនុស្ស១៤ភាគរយ ខណៈ១១ភាគរយលើកឡើងពីអាយុរបស់មេដឹកនាំវ័យ៦៨ឆ្នាំរូបនេះថាជាកត្តាមួយក្នុងហេតុផលរបស់ពួកគេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ការអំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធដើម្បីដោះលែងលោក Navalny ពីពន្ធនាគារ បង្ហាញថា គាត់ជាភ្នាក់ងារបរទេស

ចុចអាន៖ ទីបំផុត លោក ពូទីន ចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ពង្រីកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរជាមួយអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម