Connect with us

ព័ត៌មានជាតិ

ជប៉ុន​ផ្តល់ជំនួយ​ប្រមាណ​១០,៨ លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​ចរាចរណ៍​នាវា នៅ​ក្រុងព្រះសីហនុ​

បានផុស

នៅ

​រដ្ឋាភិបាល​ជប៉ុន សម្រេច​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ប្រមាណ​១០,៨ លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត “​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​” ហើយ​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ជំនួយ​នេះ នឹងធ្វើ​ឡើង​នៅ​ដើមខែ​មីនា​ខាងមុខ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​យោងតាម​សេចក្តីប្រកាស​ស​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​បាន​ឲ្យ​ដឹងថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​១.១៣២ លាន​យ៉េន (​ប្រហែល​១០,៨ លាន​ដុល្លារ​អាមេរិក​) ដើម្បី​អនុវត្ត “​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​” ដែល​ពិធី​នេះ នឹងធ្វើ​ឡើង​នៅ​នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ខាងមុខ​។​


​បើតាម​ក្រសួងការបរទេស ហិរញ្ញប្បទាន​ឥត​សំណង ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។


​ក្រសួងការបរទេស​ប​ញ្ជា​ក់ថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ចូលរួម​ទប់ស្កាត់ “​ការផ្ទុះ​ឡើង​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​” ឬ​ហៅថា​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃទី​២០ ខែកុម្ភៈ ភាគី​ទាំងពីរ នឹងធ្វើ​ការចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​នេះ នៅ​ទីកន្លែង​រៀងៗ​ខ្លួន​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៧ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១០ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៥ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម