ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន គ្រោងទិញនាវាល្បាត៥គ្រឿងពីជប៉ុន ចំពេលមានភាពតានតឹងជាមួយចិន
ប្រទេសហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីទិញនាវាល្បាតធំចំនួន ៥គ្រឿងនៅឆ្នាំ ២០២៨ សម្រាប់បំពេញបន្ថែមប្រតិបត្តិការឆ្មាំសមុទ្ររបស់ខ្លួន ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយចិនក្នុងបញ្ហាជម្លោះដែនសមុទ្រ។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី ១១ ខែ មិថុនានេះ។
ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិនជុំវិញការទាមទារនៅក្នុងដែនទឹកដែលមានជម្លោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនាយកដ្ឋានហិរញ្ញវត្ថុហ្វីលីពីនកាលពីថ្ងៃចន្ទ ដើម្បីទិញនាវាល្បាតចំនួន៥គ្រឿងក្នុងលក្ខណៈជាកម្ចីដែលមានការប្រាក់ទាបមានតម្លៃប្រហែល៤១០ លានដុល្លារ។
នាវាល្បាតពហុតួនាទីទាំងនេះ មានប្រវែង៩៧ ម៉ែត្រដែលអាចបំពេញបេសកកម្មរយៈពេលវែងនៅក្នុងសមុទ្រ និងអាចបម្រើការដឹកជញ្ជូនដែលគ្រោងទុកនៅឆ្នាំ២០២៧និងឆ្នាំបន្ទាប់។ ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន លោក Ralph Recto បានឲ្យដឹងថា ការបញ្ជាទិញនេះមានសារៈសំខាន់ណាស់ក្នុងការបំពាក់ឱ្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនពេញលេញជាមួយនឹងនាវាទំនើបៗ ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងនាមជាអ្នកការពារដែនសមុទ្ររបស់ប្រទេស ការពារអធិបតេយ្យភាពដែនសមុទ្រ និងការពារសិទ្ធិរបស់អ្នកនេសាទហ្វីលីពីន។
គួរបញ្ជាក់ថា ជម្លោះដែនសមុទ្ររវាងហ្វីលីពីននិងចិនកាន់តែក្តៅគគុក ដែលភាគីទាំងសងខាងអះអាងពីហេតុផលរៀងខ្លួនដើម្បីទាមទារនិងរក្សាអធិបតេយ្យភាពរៀងខ្លួន ខណៈមួយរយៈចុងក្រោយនេះក៏មានការផ្ទុះឡើងនូវការប៉ះទង្គិចគ្នារវាងឆ្មាំសមុទ្រចិននិងហ្វីលីពីន។ ចំណែកសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកបានអះអាងពីគាំទ្រចំពោះហ្វីលីពីនក្នុងការរក្សាដែនអធិបតេយ្យភាពដែលកាន់តែបង្កើនភាពតានតឹងមួយកម្រិតទៀតរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងផងដែរ។
គួរបញ្ជាក់ផងដែរថា កន្លងមកជប៉ុនក៏បានផ្តល់នាវាល្បាតចំនួន ១២ គ្រឿងដល់ហ្វីលីពីនតាមរយៈកម្ចីចាប់តាំងពីឆ្នាំ ២០១៣ផងដែរ ហើយភាគច្រើនកំពុងប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ