Connect with us

ព័ត៌មានជាតិ

៥ ខែ រន្ទះបាញ់កើតឡើងជិត ៦០ លើក បណ្ដាលឱ្យមនុស្សស្លាប់ និងរបួសជាង ៦០ នាក់

បានផុស

នៅ

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ១១​ មិថុនា ​នេះ​ថា ​ក្នុង​រយៈពេល ​៥​ ខែ​ ឆ្នាំ​ ២០២៤​ នេះ​ បាតុភូត​រន្ទះបាញ់ បាន​កើត​ឡើង​ចំនួន ​៥៨​ លើក​ បណ្តាលឱ្យ​ខូចខាត​ផ្ទះ ​១៤ ​ខ្នង​ ស្លាប់​មនុស្ស​ ៣៣ ​នាក់​ របួស ​២៨ នាក់​ និង​ងាប់​គោក្របី​ ២០ ​ក្បាល។

លោក​បាន​បន្តថា ​ក្នុងចំណោម​ ៥៨​ ករណី ក្នុងនោះ​ខេត្តសៀមរាប​កើតឡើង​ច្រើនជាងគេ​មាន​រហូតដល់ ​១១ ​ករណី ​បណ្តាល​ឱ្យស្លាប់ ​៦​ នាក់​ បន្ទាប់មក​ខេត្តព្រៃវែង​មាន​ស្លាប់ ​៤​ នាក់ ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ ៤​ នាក់ ខេត្តបាត់ដំបង​ស្លាប់​ ៣​ នាក់ ខេត្ត​ត្បូងឃ្មុំ​ស្លាប់ ​៣​ នាក់​ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្លាប់ ​៣ ​នាក់។ ក្រៅពីនេះ​ខេត្តតាកែវ​ស្លាប់ ​២​ នាក់​ ខេត្តក្រចេះ ​២​ នាក់​ និង​ខេត្តស្វាយរៀង មណ្ឌលគីរី កំពង់ធំ ព្រះសីហនុ កោះកុង​ និង​ខេត្ត​ប៉ៃលិន​ស្លាប់ ១ នាក់។

លោក​បាន​បន្តទៀតថា​ តួលេខ​នេះ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ ៥ ខែ​ដូចគ្នា ​ឆ្នាំ​ ២០២៣​ កន្លងទៅ​ ឃើញថា ​មាន​ករណី​ប្រហាក់ប្រហែល​គ្នា​ តែ​ករណី​ស្លាប់មាន​ការកើនឡើង​បន្តិច​ ដោយ ៥ ខែ​ឆ្នាំមុន​ បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ៦០ លើក បណ្ដាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន ៣ ខ្នង ,​ស្លាប់​មនុស្ស ៣១ នាក់ ,​រង​របួស ២៩ នាក់ និង​ ងាប់​គោក្របី ៥៩ ក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​បាតុភូត​រន្ទះបាញ់​នេះ​គឺជា​បញ្ហា​មួយ​កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​មនុស្ស និង​សត្វ គួរឱ្យ​ព្រួយបារម្ភ។ ដូចនេះ សូម​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាទីបំផុត​។ ចំណែក​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពី​វិធី​ការពារ​ខ្លួន​ពី​ករណី​បាតុភូត​រន្ទះបាញ់​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង ដើម្បី​ឲ្យ​ពួកគាត់​ចេះ​ការពារ​ខ្លួន​ចៀស​ផុតពី​គ្រោះថ្នាក់ សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​រន្ទះបាញ់​នេះ​កាន់តែ​ប្រសើរ​។

យោងតាម​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម បានឱ្យដឹងថា​ ចាប់ពី​ថ្ងៃទី​ ១០ ​ដល់​ថ្ងៃទី ​១២ ខែ​មិថុនា ឆ្នាំ​ ២០២៤​ កម្ពុជា​ អាចមាន​ភ្លៀង​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់ ​គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​តំបន់​វាលទំនាប​១៥០% តំបន់​ខ្ពង់រាប​ ២០%​ និង​តំបន់​មាត់សមុទ្រ ២៥%៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម