សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ១៨៥ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ
កម្ពុជារកចំណូលបានជាង ១៨៥ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៤ កើនឡើង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាបានឲ្យដឹងថា ទីផ្សារនាំចេញកៅស៊ូរបស់កម្ពុជាមានភាពល្អប្រសើរទៅប្រទេសវៀតណាម ម៉ាឡេស៊ី និងចិន។
លោក ម៉ែន សុភក្តិ បញ្ជាក់ថា រោងចក្រផលិតសម្បកកង់រថយន្តនៅក្នុងស្រុកបានជួយទៅដល់ផលិតផលកៅស៊ូក្នុងស្រុក ទៅតាមលក្ខខណ្ឌគុណភាព និងតម្លៃព្រមព្រៀងគ្នា ខណៈផលិតផលក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់រោងចក្រក្នុងស្រុក។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញកៅស៊ូស្ងួតចំនួន ៦៩ ៣២២ តោន កើនឡើង ៣ ៤០១ តោន ស្មើនឹងទឹកប្រាក់ប្រមាណ ១០០ លានដុល្លារ ឬស្មើនឹង ៥,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនមានការកើនឡើងនៃតម្រូវការនៃទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារចិន។
កៅស៊ូស្ងួតកម្ពុជាមានតម្លៃជាមធ្យម ១ ៤៥០ ដុល្លារ ក្នុងមួយតោនដែលខ្ពស់ជាងឆ្នាំមុន ៤១ ដុល្លារ។ កម្ពុជាបាននាំចេញទំនិញភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
បើតាមរបាយការណ៍ កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួន ៤០៧.១៧២ ហិកតា ក្នុងនោះដើមឈើលើផ្ទៃដី ៣២០.១៨៤ ហិកតា ស្មើនឹង ៧៩ ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ