ព័ត៌មានអន្ដរជាតិ
យន្តហោះល្បឿនលឿនជាងសំឡេងតម្លៃ ៣៦លានដុល្លាររបស់រុស្ស៊ី ធ្លាក់ស្លាប់ពីឡុត ២នាក់
ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃអង្គារទី១១ខែមិថុនាថា យន្តហោះ Su-34 មានបញ្ហាបច្ចេកទេស ហើយក៏ធ្លាក់នៅតំបន់ជួរភ្នំ North Ossetia-Alania ដោយសម្លាប់ពីឡុតទាំង២នាក់ ខណៈពួកគេកំពុងហោះហើរក្នុងបេសកកម្ម ហ្វឹកហ្វឺន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីការធ្លាក់នេះទេ។
តាមសេចក្តីរាយការណ៍របស់ RT, Su-34 គឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកល្បឿនលឿនជាងសំឡេងមួយគ្រឿងមានតម្លៃប្រហែល ៣៦លានដុល្លារអាមេរិក និងបំពាក់ជាមួយម៉ាស៊ីនភ្លោះ។
វាមានសមត្ថភាពទម្លាក់គ្រាប់បែកនិងបាញ់មីស៊ីលចំគោលដៅជាក់លាក់ ហើយយន្តហោះប្រភេទនេះទៀតសោត ត្រូវបានបញ្ជូនទៅបំពេញបេសកកម្មជាច្រើន ក្នុងប្រទេសស៊ីរីនិងអ៊ុយក្រែន។
សូមជម្រាបថា ឧបទ្ទវហេតុនេះ កើតឡើងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយធុន Tu-22M3 ធ្លាក់នៅភាគខាងត្បូងប្រទេសរុស្ស៊ី ពេលវិលត្រឡប់ពីការវាយឆ្មក់ក្នុងប្រទេសអ៊ុយក្រែន ដោយផ្តាច់ជីវិតអាកាសយានិក២នាក់ក្នុងចំណោម៤នាក់។
ចំណែកកាលពីខែតុលាឆ្នាំ២០២២ យន្តហោះ Su-34 របស់រុស្សីក៏ជួបបញ្ហាម៉ាស៊ីនដែរ ហើយធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងនៅទីក្រុង Yeysk ភាគខាងត្បូង ដោយសម្លាប់មនុស្សចំនួន១៦នាក់ ប៉ុន្តែពីឡុតទាំង២នាក់ មានសំណាងរួចជីវិត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ យន្តហោះល្បឿនលឿនជាងសំឡេងតម្លៃ ៣៦លានដុល្លាររបស់រុស្ស៊ី ធ្លាក់ស្លាប់ពីឡុត ២នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក