ព័ត៌មានអន្ដរជាតិ
ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងឆ្លងចូលព្រំដែន
ទាហានកូរ៉េខាងត្បូងបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងបានឆ្លងចូលព្រំដែនដែលកំពុងមានភាពតានតឹង ខណៈដែលប្រទេសទាំងពីរកំពុងចូលរួមក្នុងយុទ្ធនាការបែបសង្គ្រាមត្រជាក់ ដូចជាការបង្ហោះប៉េងប៉ោងនិងការផ្សាយឃោសនារិះគន់និងគំរាមគ្នាទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ព័ត៌មាន AP នៅថ្ងៃទី ១១ ខែ មិថុនានេះ។

យោងតាមយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា ទាហានកូរ៉េខាងជើងមួយចំនួនទំនងជាបានចូលរួមធ្វើការងារមួយដែលគេមិនបានដឹងច្បាស់នោះទេ នៅផ្នែកខាងជើងនៃព្រំដែន ដែលបានឆ្លងកាត់ខ្សែបន្ទាត់កំណត់ព្រំដែនយោធារវាងប្រទេសទាំងពីរ។ ទាហានកូរ៉េខាងជើងទាំងនោះកាន់ឧបករណ៍សំណង់ ដែលខ្លះប្រដាប់ដោយអាវុធ បានត្រឡប់ទៅទឹកដីរបស់ពួកគេវិញភ្លាមៗ បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន និងបានចេញការផ្សាយព្រមាន។
ម្តងម្កាលក៏មានការប្រឈមមុខដាក់គ្នាដោយបង្ហូរឈាម និងហិង្សាបានកើតឡើងនៅតំបន់គ្មានយោធា ដែលជាព្រំដែនដ៏រឹងមាំខណ្ឌចែកកូរ៉េទាំងពីរ។ ខណៈពេលដែលឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យបានកើតឡើងចំពេលមានភាពតានតឹងរវាងកូរ៉េទាំងពីរ អ្នកសង្កេតការណ៍កូរ៉េខាងត្បូងជឿថា ទាហានកូរ៉េខាងជើងមិនមានចេតនាបំពានចូលព្រំដែននោះទេ ដោយសារទីតាំងនេះគឺជាតំបន់ឈើ ហើយស្លាកសញ្ញាបន្ទាត់ព្រំដែនក៏មើលឃើញមិនច្បាស់ ហើយកូរ៉េខាងជើងក៏មិនបានបាញ់តបតវិញដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ២០-៣០ នាក់បានចូលទៅក្នុងទឹកដីកូរ៉េខាងត្បូងប្រហែល ៥០ ម៉ែត្របន្ទាប់ពីពួកគេទំនងជាវង្វេងផ្លូវ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានបន្តការផ្សាយឃោសនាប្រឆាំងទីក្រុងព្យុងយ៉ាងតាមរយៈឧបករណ៍បំពងសម្លេងតាមព្រំដែនជាការឆ្លើយតបទៅនឹងការបង្ហោះប៉េងប៉ោងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែលផ្ទុកលាមកសត្វ និងសំរាមឆ្លងកាត់ព្រំដែន។ ទន្ទឹមនោះកូរ៉េខាងជើងក៏បានដំឡើងឧបករណ៍បំពងសំឡេងតាមព្រំដែនរបស់ខ្លួនផងដែរ ដើម្បីជាការឆ្លើយតប ប៉ុន្តែមិនទាន់បើកដំណើរនៅឡើយទេ។
ពាក់ព័ន្ធនឹងយុទ្ធនាការបង្ហោះប៉េងប៉ោងរបស់កូរ៉េខាងជើង គឺដើម្បីឆ្លើយតបទៅនឹងការបង្ហោះប៉េងប៉ោងរបស់សកម្មជនកូរ៉េខាងត្បូង ទម្លាក់ខិត្តប័ណ្ណឃោសនារិះគន់របបផ្តាច់ការរបស់មេដឹកនាំ គីម ជុងអ៊ុន និងUSB ដែលមានបទចម្រៀង K-pop និង រឿងភាគកូរ៉េខាងត្បូង និងវត្ថុផ្សេងៗទៀតនៅក្នុងកូរ៉េខាងជើង។ ខណៈប្រទេសកូរ៉េខាងជើងមានភាពរសើបខ្លាំងចំពោះការរិះគន់ពីខាងក្រៅលើប្រព័ន្ធនយោបាយរបស់ខ្លួន ដោយសារតែភាគច្រើននៃប្រជាជនចំនួន ២៦ លាននាក់របស់ខ្លួនមិនមានលទ្ធភាពទទួលបានព័ត៌មានផ្លូវការពីបរទេសនោះទេ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ