ព័ត៌មានអន្ដរជាតិ
UN៖ ប្រជាជនស៊ូដង់ជាង ១០ លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈសង្គ្រាមនៅតែបន្ត
ចំនួនអ្នកផ្លាស់ទីលំនៅក្នុងប្រទេសស៊ូដង់បានកើនឡើងដល់ជាង ១០ លាននាក់ ខណៈដែលសង្រ្គាមបានបង្ខំឱ្យប្រជាជនប្រហែលមួយភាគបួននៃប្រជាជនស៊ូដង់សរុបភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ ខែ មិថុនានេះ។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/38396081_401.jpg)
យោងតាមអ្នកនាំពាក្យរបស់អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថា ប្រជាជនស៊ូដង់ជាង ២លាននាក់ផ្សេងទៀតត្រូវបានបង្ខំឲ្យចាកចេញទៅក្រៅប្រទេស ដែលភាគច្រើនទៅកាន់ប្រទេសជិតខាងដូចជា សាធារណរដ្ឋឆាដ ស៊ូដង់ខាងត្បូង និងអេហ្ស៊ីប ខណៈជនភៀសខ្លួនក្នុងប្រទេសរួមមាន ២,៨លាននាក់ ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេតាំងពីមុនពេលសង្រ្គាមបច្ចុប្បន្នចាប់ផ្តើម។ បូករួមចំនួនជនភៀសខ្លួនទាំងនៅក្នុង និងទៅក្រៅប្រទេសគឺ ច្រើនជាងមួយភាគបួននៃចំនួនរបស់ប្រជាជនស៊ូដង់សរុប ៤៧លាននាក់។
![](https://www.kampucheathmey.com/wp-content/uploads/2024/06/south-sudan-situation-concern.jpg)
បច្ចប្បន្នការភៀសខ្លួននេះកំពុងកើតឡើងដោយសារការគំរាមកំហែងឥតឈប់ឈរនៃការបាញ់ប្រហារ រួមជាមួយនឹងគ្រោះទុរ្ភិក្ស ជំងឺ និងអំពើហិង្សាលើជនជាតិភាគតិច និងការរើសអើងភេទ។ ខណៈទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិក៏បានព្រមានភាគីសង្រ្គាមថា មានហានិភ័យធ្ងន់ធ្ងរដល់ភាពអត់ឃ្លាន និងការកើនឡើងនៃចំនួនអ្នកស្លាប់នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Darfur និងកន្លែងផ្សេងទៀតក្នុងប្រទេសស៊ូដង់ ប្រសិនបើមិនមានការផ្ដល់ជំនួយមនុស្សធម៌។
គួរបញ្ជាក់ថា ជម្លោះចុងក្រោយបង្អស់របស់ស៊ូដង់បានចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំមុន ដោយសារភាពតានតឹងកាន់តែខ្លាំងឡើងរវាងយោធារដ្ឋ និងកងកម្លាំងប៉ារ៉ាយោធា Rapid Support Forces ដែលបានផ្ទុះឡើងបណ្ដាលឲ្យមានការប្រយុទ្ធបើកចំហនៅក្នុងរដ្ឋធានី Khartoum និងកន្លែងផ្សេងទៀតនៅក្នុងប្រទេស។ សង្រ្គាមនេះបានបំផ្លាញប្រទេសស៊ូដង់យ៉ាងធ្ងន់ធ្ងរនិងបានសម្លាប់មនុស្សជាង ១៤,០០០ នាក់និងរបួសរាប់ពាន់នាក់ទៀត ខណៈកំពុងរុញច្រានប្រជាជនទូទាំងប្រទេសឲ្យឆ្ពោះរកគ្រោះទុរ្ភិក្ស៕
![](https://www.kampucheathmey.com/wp-content/uploads/2024/06/2023-05-08T065354Z_1802812386_RC21P0A7U7XC_RTRMADP_3_SUDAN-POLITICS-SOUTHSUDAN-1024x668-1.jpg)
អត្ថបទ៖ ប៊ុន សុភាព
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង