Connect with us

ព័ត៌មានអន្ដរជាតិ

២០២៣ ជាឆ្នាំ​ដែល​មានជម្លោះ​ប្រដាប់​អាវុធ​ច្រើន​​បំផុត បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២

បានផុស

នៅ

ជម្លោះ​ប្រដាប់​អាវុធ​ បាន​កើត​ឡើង​​​ចំនួន​​ច្រើន​ករណី​បំផុត នៅ​ក្នុងឆ្នាំ​២០២៣​កន្លង​ទៅ ដែល​តួ​លេខ​នេះ​វ៉ា​ដាច់​ឆ្នាំ​ណាណា​ទាំង​អស់ គិត​ចាប់​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​២។ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​នៃ​រដ្ឋធានី​អូស្លូ ហៅ​កាត់​ថា PRIO បាន​​បង្ហាញ​របាយការណ៍​ថា កាល​ពី​ឆ្នាំ​មុន ជម្លោះ​ប្រដាប់​អាវុធ​កើត​មាន​​សរុប​ចំនួន ៥៩​ករណី​​ជុំវិញ​ពិភពលោក ដោយ​ក្នុង​នោះ​​ជម្លោះ​​លេចធ្លោ​ជាង​គេ​គឺ សង្គ្រាម​នៅ​អ៊ុយក្រែន និង​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា។

​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ចំណោម​ជម្លោះ​ប្រដាប់​អាវុធ​ទាំង​៥៩​ករណី មាន ២៨​ករណី​កើត​ឡើង​នៅ​អាហ្វ្រិក, ១៧​ករណី​នៅ​អាស៊ី, ១០​ករណី​នៅ​មជ្ឈិមបូព៌ា, ៣​ករណី​នៅ​អឺរ៉ុប និង​១​ករណី​នៅ​​អាមេរិក។ ថ្វី​ត្បិត​​តែ​ចំនួន​ជម្លោះ​ប្រដាប់​អាវុធ​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០២៣ តែ​បើ​សង្កេត​មើល​ពី​ករណី​ជម្លោះ​ចាស់ៗ​ពី​មុន​​ហាក់​បាន​ថមថយ​​ខ្លះ​ដែរ ដោយ​ជម្លោះ​រ៉ាំរ៉ៃ​ចំនួន​៣៩​ករណី ធ្លាក់​មក​សល់​ត្រឹម ៣៤​​ករណី ពោល​គឺ​ដោះស្រាយ​និង​បញ្ចប់​ជម្លោះ​បាន​ចំនួន ៥​ករណី។

​របាយការណ៍​របស់ PRIO បាន​​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​​នៃ​ជម្លោះ​នេះ ក៏​ដោយសារ​តែ​ការ​រីករាល​ដាល​នៃ​សកម្មភាព​ក្រុម​ជ្រុល​​​និយម ISIS នៅ​​ជុំវិញ​តំបន់​អាស៊ី និង​មជ្ឈិមបូព៌ា បូក​រួម​ទាំង​ការ​បង្កើត​ថ្មី​នៃ​ក្រុម​សកម្ម​ជន​​ប្រឆាំង​មិន​មែន​រដ្ឋាភិបាល។

សង្គ្រាម​នៅ​ប្រទេស​​យេម៉ែន (រូបភាព៖ ICRC)

មួយ​វិញ​ទៀត បើ​​យោង​តាម​​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​​សកលវិទ្យាល័យ​ស៊ុយអែត Uppsala ​ពី​អង្គការ​អន្តរជាតិ និង​អង្គការ​​​ក្រៅ​រដ្ឋាភិបាល​, តួ​លេខ​មនុស្ស​ស្លាប់​នៅ​ក្នុង​សង្គ្រាម​នៅ​ទូទាំង​ពិភពលោក បាន​ធ្លាក់​ចុះ​ពាក់​កណ្ដាល​ឯណោះ​មក​នៅ​ត្រឹម ១២២ ០០០​នាក់ កាល​ពី​ឆ្នាំ​២០២៣​កន្លង​ទៅ។ យ៉ាង​ណា​មិញ តួ​លេខ​នេះ​នៅ​​​តែ​ខ្ពស់​ដដែល និង​ឈរ​នៅ​​លំដាប់​ថ្នាក់​ទី​៣ ដែល​មាន​ចំនួន​​អ្នក​ស្លាប់​​ដោយសារ​សង្គ្រាម​ច្រើន​បំផុត គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩។ ទន្ទឹម​​គ្នា​នេះ​ផង​ដែរ តួ​លេខ​អ្នក​ស្លាប់​៣​ឆ្នាំ​ជាប់ៗ​គ្នា​នេះ គឺ​ច្រើន​លើស​លុប​មិន​ធ្លាប់​មាន​នោះ​ទេ ក្នុង​រយៈពេល​៣​ទសវត្ស​ចុងក្រោយ​ ដែល​ភាគ​ច្រើន​​មាន​ប្រភព​ចេញ​ពី​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​តំបន់ Tigray ប្រទេស​អេត្យូពី, សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​ការ​វាយ​លុក​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​ហ្គាហ្សា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៥០ នាទីutes មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ២ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៦ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

សន្តិសុខសង្គម២០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

Sokha Hotels

ព័ត៌មានពេញនិយម