Connect with us

ព័ត៌មានជាតិ

 ព្រះរាជា នឹងយាងសួរសុខទុក្ខ និងព្រះរាជទានអំណោយ ដល់យោធិនពិការ រស់នៅខេត្តស្វាយរៀងឆាប់ៗនេះ

បានផុស

នៅ

នាពេលឆាប់ៗខាងមុខនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះនឹងយាងសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ដល់យោធិនពិការ គ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងបន្តចុះត្រួតពិនិត្យទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ នៅតាមបណ្តោយព្រំដែនក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះមហាក្សត្រនៃកម្ពុជា បានប្រព្រឹត្តទៅដោយរលូន  នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះលោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះត្រួតពិនិត្យទីតាំងរៀបចំព្រះរាជពិធី។

ឆ្លៀតក្នុងឱកាសនើ លោក គន់ គីម  រំលឹកដល់គណៈគ្រប់គ្រងមណ្ឌល អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ស្រុករមាសហែក ត្រូវយកចិត្តទុកដាក់ជំរុញល្បឿននៃការរៀបចំទីតាំង សម្រាប់ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ពិសេសការពារសុវត្ថិភាពក្នុងតំបន់ និងដំណើរយាង របស់ព្រះករុណា ទៅកាន់តំបន់នោះឲ្យដំណើរការទៅដោយភាពរលូន និងសុខសុវត្ថិភាព។

ក្រៅលោក កិតិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការកសាង និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋានសម្រាប់គ្រួសារយោធិនពលី ពីការ និងនិវត្តន៍ជន ក្នុងស្រុករមាសហែក ព្រមទាំងបាននាំបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអាជ្ញាធរដែនដី សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេសដល់ក្រុមគ្រួសារយោធិនពលី ពិការ និងនិវត្តន៍ជន ទាំងអស់ ក្នុងឱកាសនោះផងដែរ។

ដោយឡែកសម្រាប់ទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ រស់នៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ លោកក៏បានជំរុញឲ្យអាជ្ញាធរទទួលបន្ទុកការងារនេះត្រូវយកចិត្តទុកដាក់ពន្លឿនការងារឲ្យបានឆាប់ ដើម្បីផ្ដល់ជូនដល់គ្រួសារកងទ័ព នគរបាល និងប្រជាពលរដ្ឋក្រីក្របានចូលរួមនៅប្រកបរបរចិញ្ចឹមជីវិតទាន់ពេលវេលា៕

ដោយ:ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៣ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម