Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែង ដាក់ចេញវិធានការក្តៅបង្ក្រាបក្មេងទំនើង ក្រោយបង្កបាតុភាពនៅទីសាធារ​ណៈ

បានផុស

នៅ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានដាក់ចេញវិធានការក្តៅ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានណែនាំដល់ម្ចាស់អាជីវកម្មនានា ត្រូវរាយការណ៍ទៅ​កាន់អាជ្ញាធរ​ដែនដី ក្នុងករណីឃើញក្រុមក្មេងទំនើងបង្កបាតុភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។

ការដាក់ចេញវិធានការនេះ បន្ទាប់ពីសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលាទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ កន្លែងហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានាដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីណែនាំចុះហត្ថលេខាដោយ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន នៅថ្ងៃទី ១១​ មិថុនា បានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសកម្មទាំងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមណែនាំដល់គណៈបញ្ជា ការឯកភាពរដ្ឋបាល ក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ-សង្កាត់ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន អនុវត្តវិធានការចាំបាច់មួយចំនួន។

១. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ និងមិនអនុញ្ញាតឱ្យសិស្សានុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិចជាដើម នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន និងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ចំពោះម្ចាស់អាជីវកម្មណា ដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឱ្យបន្តការប្រព្រឹត្ត សកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។

២. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន ម្ចាស់អាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

៣. ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ចំពោះមុខនេះ ត្រូវ រៀបចំបញ្ជីមុខសញ្ញាក្មេងទំនើងនៅតាមមូលដ្ឋាននីមួយៗ ដើម្បីមានវិធានការអប់រំ  និងគ្រប់គ្រងឱ្យបានច្បាស់លាស់។

៤. គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស និង សហគមន៍ ក្នុងការចូលរួមទប់ស្កាត់អវត្តមានសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស។

សេចក្តីណែនាំបានសង្កត់ធ្ងន់ថា៖«ទន្ទឹមនឹងការអនុវត្តវិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង»។

បើតាមលោកអភិបាលខេត្ត ការដាក់ចេញវិធានការនេះ ក្នុងគោលបំណងជួយតម្រង់ទិស ការពារអាយុជីវិត និងទ្រព្យសម្បត្តិទាំងអ្នកបង្ក និងអ្នករងគ្រោះ ការពារឪពុកម្តាយ ក្រុមគ្រួសារ ជួយសង្គម និងប្រជាជនឱ្យរស់នៅកុំឱ្យមានភាពភ័យខ្លាច។

គួរជម្រាបថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ​ សមត្ថកិច្ចចំណុះឱ្យក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើង ៦៨ ករណី ក្នុងនោះឃាត់ខ្លួនជាង ៣០០នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៨​៕

អត្ថបទ៖ ឡាយ សាមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម