Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden ដកបម្រាមលើអង្គភាពអ៊ុយក្រែនដែលប្រើអាវុធអាមេរិក

បានផុស

នៅ

យោងតាមក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា លោក Biden បានដកបម្រាមដែលហាមប្រាមអង្គភាពធំមួយរបស់អ៊ុយក្រែនមិនឲ្យប្រើអាវុធអាមេរិក តែ​បន្ទាប់ពីមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីការប្រើប្រាស់អាវុធរបស់កងកម្លាំងនេះមក អាមេរិកនឹងបើកផ្លូវឱ្យអ៊ុយក្រែនប្រើប្រាស់ការហ្វឹកហ្វឺនជាមួយសព្វាវុធរបស់អាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពីថ្ងៃទី ១១​ ខែ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ថា ច្បាប់របស់សហរដ្ឋអាមេរិករារាំងកងកម្លាំងសន្តិសុខបរទេសពីការប្រើប្រាស់ជំនួយយោធារបស់សហរដ្ឋអាមេរិក ប្រសិនបើពួកគេបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែបន្ទាប់ពីការពិនិត្យឡើងវិញពីកងពលតូច Azov ដែលជាកងពលតូចពិសេសទី ១២របស់អ៊ុយក្រែន​ តាម​ច្បាប់ Leahy ដូចដែលបានធ្វើឡើងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក លោកBidenនឹងដកបម្រាមនេះ ។ ខណៈច្បាប់ Leahy រារាំងជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អង្គភាពបរទេសដែលបានរកឃើញថាបានប្រព្រឹត្តបទល្មើសបែបនេះ។

ការផ្លាស់ប្តូរនេះជាការផ្លាស់ប្តូរការហាមឃាត់ ដែលមានអាយុមួយទសវត្សក្នុងការអនុញ្ញាតឱ្យអង្គភាពយោធាអ៊ុយក្រែនប្រើប្រាស់អាវុធរបស់សហរដ្ឋអាមេរិក។ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការផ្លាស់ប្ដូរនេះថាមានភាពអវិជ្ជមានខ្លាំង ដោយថាអាមេរិកគ្មានភាពខ្មាស់អៀនរកគ្រប់មធ្យោបាយទាំងអស់ដើម្បីគាបសង្កត់រុស្ស៊ី ដោយប្រើអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនជាឧបករណ៍។

គួរបញ្ជាក់ថា កងវរសេនាធំ Azov គឺជាផ្នែកមួយនៃកងឆ្មាំ​ការពារ​ជាតិរបស់អ៊ុយក្រែន ដែលបានវិវត្តចេញពីកងវរសេនាតូចដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ហើយបានប្រយុទ្ធប្រឆាំងនឹងពួកបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ។ កងវរសេនានេះ ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងជាពិសេសទីក្រុង Mariupol ភាគខាងត្បូង ប៉ុន្តែ​ត្រូវបានរិះគន់ដោយវិមានក្រឹមឡាំង​របស់​ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម