ព័ត៌មានជាតិ
មន្រ្តីជំនាញចុះចាក់វ៉ាក់សាំងជំងឺសាទឹកដល់សត្វក្របីជាង៥០០ក្បាល បន្ទាប់ពីងាប់១៥ក្បាលដោយសារជំងឺនេះ
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះចាក់វ៉ាក់សាំងជំងឺសាទឹក ដល់សត្វក្របីរបស់ប្រជាពលរដ្ឋនៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ប្រមាណ៥១៣ក្បាល។
លោកប្រាប់ឲ្យដឹងថា ការចាក់វ៉ាក់សាំងសាទឹកនេះ ដោយសារកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ មានសត្វក្របីឈឺងាប់ប្រមាណ១៥ក្បាល នៅតាមព្រៃរនាម ដែលប្រជាពលរដ្ឋយកទៅឃ្វាលខ្វះការមើលថែ។ ហើយមន្រ្តីជំនាញបានចុះទៅពិនិត្យឃើញថា ការងាប់សត្វក្របីនោះ គឺដោយសារជំងឺសាទឹក ព្រោះប្រជាពលរដ្ឋមិនបានធ្វើវ៉ាក់សាំង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្នុងពេលមន្រ្តីជំនាញសុខភាពសត្វ ផ្សព្វផ្សាយឲ្យយកមកចាក់នៅតាមភូមិ។
លោកបញ្ជាក់ថា ការចាក់វ៉ាក់សាំងត្រូវធ្វើឲ្យបានទៀងទាត់ និងតាមរដូវកាល ដែលជានិច្ចកាលត្រូវធ្វើវ៉ាក់សាំងពីរដងក្នុងមួយឆ្នាំ ទើបអាចការពារជំងឺបាន។ ជំងឺដែលតែងតែកើតមានចំពោះសត្វគោ ក្របី ជាញឹកញាប់ និងបង្កជាគ្រោះមហន្តរាយមានបួនប្រភេទសំខាន់ គឺជំងឺ មូលខ្យល់ ដែលកើតឡើងនូវរដូវក្តៅខ្លាំង ចន្លោះខែកុម្ភះដល់ ខែឧសភា។ ជំងឺសាទឹកកើតឡើងភាគច្រើននៅរដូវភ្លៀងធ្លាក់ដំបូង ហើយពេលខ្លះក៏អាចកើតឡើងនៅរដូវក្តៅផងដែរ។ ជំងឺអ៊ុតក្តាម ធ្វើទុកសត្វនៅរដូវភ្លៀងធ្លាក់ជោគជាំ មានរោគអាចឈឺជើង និងហៀរទឹកមាត់ មិនស៊ីចំណី និងជំងឺមួយប្រភេទទៀត គឺជំងឺអង្គត្រាក់ (ជំងឺឈាមខ្មៅ)។
លោកបញ្ជាក់ថា បច្ចុប្បន្នសត្វក្របីនៅក្នុងសង្កាត់ស្រយ៉ូវ សរុបមានប្រមាណជិត១០០០ក្បាល ឈឺ៤៥ក្បាល ជាជំងឺសាទឹក កំពុងពិនិត្យ និងព្យាបាល ដាក់នៅដោយឡែក។ ដែលជំងឺនេះ មានរោគសញ្ញាដូចជា សត្វហើម ក កម្តៅខ្លួនឡើងខ្លាំង ហៀរសំបោរ មិនស៊ីចំណី និងហើមពោះ។
លោកអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វទាំងអស់ពិនិត្យ និងតាមដានសុខភាពសត្វរបស់ខ្លួនក្នុងករណីសង្ស័យថា សត្វឈឺ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ រាយការណ៍បន្តមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយមន្ទីរ នឹងបញ្ជូនមន្ត្រីជំនាញចុះទៅដល់មូលដ្ឋាន ដើម្បីឱ្យគាត់ចុះទប់ស្កាត់ និងមានវិធានការការពារកុំឱ្យមានជំងឺឆ្លងទៅសត្វដ៏ទៃទៀតឱ្យបានទាន់ពេលវេលា។
ក្នុងករណីមានសត្វងាប់ សូមកុំយកទៅបរិភោព និងលក់ទៅឲ្យឈ្មួញ ព្រោះអាចបណ្តាល ឲ្យឆ្លងរីករាលដាលដល់សត្វ និងមនុស្សផងដែរ៕
អត្ថបទ៖ ឈាង មករា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ