ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាមាសពិភពលោក ថា មាសឥលូវកាន់តែពិបាករកខ្លាំង
ការជីកយករ៉ែមាសថ្មី កាន់តែមានភាពលំបាកឡើងៗពី១ឆ្នាំទៅ១ឆ្នាំ ដោយហេតុថា ទីតាំងដែលរុករកបច្ចុប្បន្នទាំងអស់នៅសល់មាសមិនច្រើននោះឡើយ។ នេះបើយោងតាមការលើកឡើងរបស់ក្រុមប្រឹក្សាមាសពិភពលោក World Gold Council ហៅកាត់ថា WGC។
លោក John Reade ប្រធានផ្នែកយុទ្ធសាស្ត្រទីផ្សាររបស់ WGC បានអះអាងថា កំណើននៃការរុករកមាស មិនសូវជាកើនឡើងច្រើនប៉ុន្មានទេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ គិតចាប់តាំងពីឆ្នាំ២០១៨កន្លងមក។ នៅក្នុងឆ្នាំ២០២៣ កំណើននៃការរុករកមាស មានត្រឹម ០,៥% ប៉ុណ្ណោះ។ ចំណែកឯឆ្នាំ២០២២ មានកំណើន ១,៣៥% ហើយក្នុងឆ្នាំ២០២១ មាន ២,៧%។ ដោយឡែក នៅក្នុងឆ្នាំ២០២០ ការរកមាសមានការធ្លាក់ចុះចំនួន ១% ដែលជាការធ្លាក់ចុះលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល១ទសវត្សចុងក្រោយ។
លោក Reade ថា ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ គឺជារយៈពេលដែលគេឃើញថា មាសមានកំណើននៃការរុករកបានក្នុងចំនួនច្រើនខ្លាំង ហើយមានអត្រាកំណើនកើនឡើងជាប់ៗគ្នាល្អ។
WGC បានបញ្ជាក់ថា ចំពោះការរុករកទីតាំងថ្មីសម្រាប់រ៉ែមាស មិនមានភាពងាយស្រួលទាល់តែសោះ ខណៈទីតាំងបច្ចុប្បន្ននៅសល់មាសក្នុងចំនួនតិចស្ដួចស្ដើងប៉ុណ្ណោះ។ មួយវិញទៀត ក្នុង១ទីតាំងរ៉ែមាស ក៏ចំណាយពេលហោចណាស់ ១០ ទៅ ២០ឆ្នាំ ទម្រាំអាចជីកយករ៉ែមាសចូលក្នុងផលិតកម្មបាន ព្រោះឧស្សាហកម្មប្រភេទនេះទាមទារឲ្យមានដើមទុនច្រើន ព្រមទាំងការអភិវឌ្ឍ និងរុករកយ៉ាងល្អិតល្អន់។
សូមបញ្ជាក់ថា គិតមកទល់នឹងបច្ចុប្បន្ន រ៉ែមាសប្រមាណ ១៨៧ ០០០តោន ត្រូវបានជីក ហើយភាគច្រើនមានប្រភពនៅក្នុងប្រទេសចិន អាហ្វ្រិកខាងត្បូង និងអូស្ត្រាលី។ សម្រាប់មាសដែលនៅសល់ក្រោមដី មានប្រមាណខ្ទង់ ៥៧ ០០០តោនទៀត។ នេះបើយោងតាមរបាយការណ៍ទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក USGS៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ