Connect with us

សេដ្ឋកិច្ច

ថៃ​​​​បង្កើន​ធន​ធាន​មនុស្សលើ​វិស័យ​បន្ទះ​ឈីប​ ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​នា​ពេល​អនាគត​

បានផុស

នៅ

ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ​ លោក​ Pichai Chunhavajira ​បាន​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ រដ្ឋាភិបាល​ថៃ​គ្រោង​នឹង​បង្កើត​ក្រុម​ប្រឹក្សា​ភិបាល​បន្ទះ​ឈីប​ជាតិ​​ ​ដើម្បី​កំណត់​យុទ្ធសាស្រ្ត​វិនិយោគ​ និង​អភិវឌ្ឍន៍​សម្រាប់​ឧស្សាហកម្ម​ដ៏​សំខាន់​នេះ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​​ក្រោយ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ សេដ្ឋា ​ថា​វីស៊ីន​ ​​​​លោក​ Pichai ​បាន​និយាយ​ថា​ ការ​បង្កើត​ក្រុម​ប្រឹក្សា​ភិបាល​បន្ទះ​ឈីប​ នឹង​ជួយ​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ និង​ជំរុញ​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​កំណើន​ ៥ ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​។  ​

​លោក​បាន​បន្ថែម​ថា​ ​ថៃ​បាន​ដើរ​យឺត​ជាង​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​រួច​ទៅ​ហើយ​ក្នុង​ការ​មាន​គណៈកម្មាធិការ​ជាតិ​ ដែល​ផ្ដោត​លើ​​ឧស្សាហកម្ម​បន្ទះ​ឈីប​ ដែល​ជា​វិស័យ​សំខាន់​សម្រាប់​ផែនការ​វិនិយោគ​នាពេល​អនាគត​របស់​ប្រទេស​។​

ឧប​នាយក​រដ្ឋ​មន្ត្រីដដែល​ បាន​លើក​ឡើង​ថា​ ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ ក៏​បាន​ពិភាក្សា​អំពី​កង្វល់​របស់​អ្នក​វិនិយោគ​ និង​សហគ្រិន​បរទេស​ទាក់​ទង​នឹង​កង្វះ​ជំនាញ​កម្រិត​ខ្ពស់​ក្នុង​ចំណោម​ពលករ​ថៃ​។​

លោក​ថា​ កិច្ច​ប្រជុំ​បាន​ស្នើ​ឱ្យ​សហការ​ជាមួយ​រោងចក្រ​ និង​សាកល​វិទ្យាល័យ​នានា​​នៅ​កោះ​តៃវ៉ាន់​ ដើម្បី​បញ្ជូន​និស្សិត​ថៃ​ទៅ​បណ្តុះ​បណ្តាល​ និង​ពង្រឹង​ជំនាញ​​អេឡិចត្រូនិក​របស់​ពួក​គេ​ ដូច្នេះ​ពួក​គេ​អាច​បំពេញ​តម្រូវការ​ទីផ្សារ​បាន​ភ្លាម​ៗ​​ក្រោយ​បញ្ចប់​ការ​សិក្សា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៧ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម