ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ ច្រើនឡើងៗ មានបញ្ហាផ្លូវចិត្ត ឈានដល់កម្រិតគួរឲ្យបារម្ភ
យោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិថៃ (NESDC) និងផ្សាយបន្តដោយសារព័ត៌មាន Thai PBS កាលពីថ្ងៃអង្គារទី១១ខែមិថុនា, បញ្ហាសុខភាពផ្លូវចិត្តនៅប្រទេសនេះ កំពុងកើនឡើងក្នុងអត្រាគួរឲ្យព្រួយបារម្ភ ពោលគឺចំនួនអ្នកស្វែងរកការព្យាបាលវិបត្តិនេះ បានកើនឡើងពី១.៣លាននាក់ក្នុងឆ្នាំ២០១៥ ដល់ ២.៩លាននាក់ក្នុងឆ្នាំ២០២៣។
ផ្អែកលើទិន្នន័យពីនាយកដ្ឋានសុខភាពផ្លូវចិត្ត ដែលចងក្រងចន្លោះថ្ងៃទី១ខែតុលាឆ្នាំ២០២៣ ដល់ថ្ងៃទី២២ខែមេសាឆ្នាំនេះ, NESDC កត់សម្គាល់ថា ប្រជាជនថៃប្រហែល ១៥.៤៨% បានរាយការណ៍ពីភាពធុញថប់ ខណៈ១៧.២០% លេចចេញសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និង១០.៦៣% គិតចង់ធ្វើអត្តឃាត ហើយកត្តាទាំងប៉ុន្មាននេះ ត្រូវបានគេចង្អុលចំៗទៅលើសម្ពាធផ្នែកសេដ្ឋកិច្ចសង្គម។
លើសពីនេះ កត្តាបរិស្ថានក៏ដើរតួយ៉ាងសំខាន់ធ្វើឲ្យប្រជាជនថៃ មានវិបត្តិផ្លូវចិត្តកាន់តែខ្លាំងដែរ ព្រោះថាប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាដូចជាការបំពុលបរិយាកាស PM2.5 ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសរងការបំពុលខ្ពស់បំផុតលើពិភពលោក។
អ្វីដែលគេកត់សម្គាល់បំផុតគឺថា ក្នុងឆ្នាំសារពើពន្ធ២០២៣ ប្រជាជនថៃធម្មតា មានបញ្ហាផ្លូវចិត្តជាងអ្នកជក់គ្រឿងញៀនទៅទៀត។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ អត្រាធ្វើអត្តឃាតនៅប្រទេសថៃ បានឈានដល់ ៧.៩៤ក្នុងចំណោមប្រជាជន១០០ ០០០នាក់ ពោលគឺសឹងតែស្មើនឹងអត្រាក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុ Tom Yum Kung ទៅហើយ ដែលនៅពេលនោះ វាឈានដល់ ៨.៥៩ក្នុងចំណោមប្រជាជន ១០០ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ត្រីជាន់ខ្ពស់ ជំរុញ សាលារៀន និមន្តព្រះសង្ឃសម្តែងធម្មទេសនា អប់រំផ្លូវចិត្ត និងសីលធម៌ ដល់សិស្ស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៨ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល