Connect with us

សេដ្ឋកិច្ច

វៀតណាមអាច​នឹង​​​​បើក​ផ្លូវ​ឲ្យ​ក្រុម​ហ៊ុន​នានា​​​នាំ​ចូល​មាស​ជា​លើក​ដំបូងជាង​១​ទសវត្សរ៍

បានផុស

នៅ

មន្ត្រី​វៀតណាម​មួយ​​រូប​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ផ្ដាច់​មុខ កាល​ពី​ថ្ងៃ​អង្គារ​ ​ថា​ ​​ប្រទេស​វៀតណាម​អាចនឹង​​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នានា​​​នាំ​ចូល​មាស​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​​១​ទសវត្សរ៍​ ក្នុង​បំណង​កាត់​បន្ថយ​​គម្លាត​រវាង​តម្លៃ​ក្នុង​ស្រុក ​និង​ស្តង់ដារ​អន្តរជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អនុ​ប្រធាន​សមាគម​​ពាណិជ្ជករ​មាស​វៀតណាម​ (VGTA) លោក​ Huynh Trung Khanh ​បាន​​និយាយ​ថា​ សមាគម​បាន​​​ពិភាក្សា​​យ៉ាង​យូរ​មក​ហើយ​ជាមួយ​រដ្ឋាភិបាល​ អំពី​វិធានការ​កែ​តម្រូវ​អតុល្យភាព​ក្នុង​ការ​ផ្គត់​ផ្គង់​ និង​តម្រូវការ​មាស​។​

លោក​ Khanh ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋាភិបាល​បាន​និយាយ​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​ការ​នាំ​ចូល​មាស​ជា​ផ្លូវ​ការ​នៅ​ខែ​កក្កដា​ ឬ​ខែ​សីហា​។​ យើង​សង្ឃឹម​ថា​ នៅ​ខែ​កក្កដា​​ ពួក​គេ​នឹង​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុនផ្សេង​ៗ​នាំ​ចូល​មាស​ដោយ​ផ្ទាល់​»។ ​​​

លោក​​បាន​​ប​ន្ត​​ថា​ ការ​​សម្រេច​​ចិត្ត​​អនុញ្ញាត​​ឲ្យ​​ក្រុមហ៊ុន​​នាំ​​ចូល​​មាស​ ​នឹង​​ស្ថិត​​ក្រោម​​ការ​​អនុម័ត​​ចុង​​ក្រោយ​​របស់​​ធនាគារ​​រដ្ឋ​​វៀតណាម ​ដែល​​ជា​​ធនាគារ​​កណ្តាល​។

គួរ​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​វៀតណាម​ស្ទើរ​តែ​​គ្រប់​គ្រង​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ និង​ការ​លក់​ដុំ​មាស​ក្នុង​ស្រុក​តាំង​ពី​ឆ្នាំ​ ២០១២​ ​​ដោយ​មាន​តែ​ក្រុម​ហ៊ុន​ធំ​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ទទួល​បាន​​ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​លោហៈ​ដ៏​មាន​តម្លៃ​នេះ​ ដោយ​សារ​ពួក​គេយក​​​វា​ទៅ​ច្នៃ​ជា​គ្រឿង​អលង្ការ​​នាំ​ចេញ​។​

ប្រសិន​បើ​ក្រុម​ហ៊ុន​ផ្សេង​ៗ ទទួល​បាន​ការ​អនុញ្ញាត​ពិត​មែន​ នោះ​វា​នឹង​ក្លាយ​ជា​ការ​ផ្លាស់​ប្ដូរ​យ៉ាង​សំខាន់​ពី​គោល​នយោបាយ​​បច្ចុប្បន្ន ​ដែល​ធនាគារ​កណ្តាល​គ្រប់​គ្រង​យ៉ាង​តឹង​រ៉ឹង​លើ​ការ​នាំ​ចូល​។​

ជុំ​វិញ​បញ្ហា​នេះ​ ​ធនាគារ​រដ្ឋ​វៀតណាម​មិន​​ទាន់​បក​ស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ​បើ​តាម​រ៉យទ័រ​ កន្លង​មក​ ​ការ​ប៉ុន​ប៉ង​​បន្ថយ​គម្លាត​​ស្តង់ដារ​តម្លៃ​មាស​អន្តរជាតិ​ តាម​រយៈ​ការ​ដាក់​ដេញ​ថ្លៃ​ផ្សេង​ៗ​​ និង​ការ​​អនុញ្ញាត​ឱ្យ​ធនាគារ​ក្នុង​ស្រុក​ចំនួន​​៤​លក់​មាស​ដើម្បី​​ឱ្យ​វា​​ងាយ​ស្រួល​​ បាន​បរាជ័យ​យ៉ាង​​ត្រដាប​ត្រដួស​ ដោយ​សារ​តែ​​តម្លៃ​មាស​​ក្នុង​ស្រុក​នៅ​តែ​ខ្ពស់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥៩ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម