សេដ្ឋកិច្ច
របរចិញ្ចឹមកណ្ដូប អាចរកចំណូលបានខ្ទង់ពាន់ដុល្លារ
មុខរបរចិញ្ចឹមកណ្ដូបយកពង របស់ម្ចាស់កសិដ្ឋានមួយកន្លែង អាចស្វែងរកបានប្រាក់ចំណូលចន្លោះពី ២ពាន់ដុល្លារ ទៅ៣ពាន់ដុល្លារ ដោយប្រើរយៈពេលចិញ្ចឹមត្រឹមតែ ៤៥ថ្ងៃ យ៉ាងយូរបំផុត។

លោក ហាច ឆន អាយុ៤៥ឆ្នាំ ម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ដឹងថា លោកចាប់ផ្ដើមចិញ្ចឹមកណ្ដូប តាំងពីចុងឆ្នាំ២០២៣ គិតមកទល់ពេលនេះ មានរយៈពេល ៨ខែ តែប៉ុណ្ណោះ។
ទាក់ទងនឹងការចិញ្ចឹមកណ្ដូបនៅក្នុងកសិដ្ឋានវិញ លោក ហាច ឆន បានប្រាប់ឱ្យដឹងថា កណ្ដូបអាចប្រមូលផលបានរយៈពេលពី ៤០ ទៅ ៤៥ថ្ងៃ ដើម្បីផលិតពងវាបាន ដើម្បីលក់ចេញទៅកាន់ទីផ្សារ។

ពងកណ្ដូបដែលត្រូវលក់ចេញ ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ថា ពងកណ្ដូប មួយគីឡូអាចលក់ចេញទៅឱ្យកសិករ ឬ ម្ចាស់កសិដ្ឋានផ្សេងទៀត ក្នុងតម្លៃ ១លានរៀន ឬអាចមានជម្រើសទិញជាខាំ ដោយក្នុង ១ខាំ តម្លៃ១០ម៉ឺនរៀល ដើម្បីទិញទៅធ្វើពូជចិញ្ចឹមបន្តទៀត។

លោក ហាច ឆន បានបន្ថែមទៀតថា រយៈពេលចិញ្ចឹមកណ្ដូប ប្រើពេល៤៥ថ្ងៃ ទើបអាចលក់ចេញទាំងពង និងសាច់បានទៅកាន់ទីផ្សារ។
ជាក់ស្ដែង ក្នុងមួយខែ ម្ចាស់កសិដ្ឋានរូបនេះ អាចរកប្រាក់ចំណូលបានចន្លោះពី ២ពាន់ដុល្លារទៅ ៣ ពាន់ដុល្លារ ដោយរាប់បញ្ចូលទាំងការផលិតពងកណ្ដូបរបស់សមាជិក ក្នុងកសិដ្ឋាន៤០០ របស់លោក ផងដែរ។

លោក ហាច ឆន បានបន្តថា ការចិញ្ចឹមកណ្ដូប មានលក្ខណៈងាយស្រួលបំផុត ពីព្រោះតែចំណីរបស់សត្វកណ្ដូប វាស៊ីតែស្លឹកចេក ឬស្លឹកស្មៅ តែប៉ុណ្ណោះ។ តែអ្វីដែលត្រូវចំណាយខ្ពស់នោះ គឺទៅលើ ពងកណ្ដូប ដែលត្រូវទិញមកទុក សម្រាប់ធ្វើពូជចិញ្ចឹមវាមានតម្លៃថ្លៃបន្ដិច។
សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋាន៤០០ របស់ លោក ហាច ឆន មិនត្រឹមតែអាចរកប្រាក់ចំណូលចេញពីការចិញ្ចឹមកណ្ដូបតែមួយមុខនោះទេ ប៉ុន្ដែលោក ក៏មានចិញ្ចឹមជាប្រភេទពូជត្រី ខ្យងទុរេន មាន់កសិកម្ម ដែលភាគច្រើនជាពូជនាំចូលពីក្រៅប្រទេស និងប្រភេទពូជសត្វចិញ្ចឹមផ្សេងៗទៀត ដែលរួមបញ្ចូលគ្នា ក្នុងកសិដ្ឋាន ៤០០ របស់លោក តែមួយកន្លែង។

គួរបញ្ជាក់ថា កសិដ្ឋាន៤០០ ជាកសិដ្ឋានមួយដែលបានជួយដល់ការអភិវឌ្ឃលើវិស័យកសិកម្ម និងវារីប្បកម្ម ដោយមានការចិញ្ចឹមខ្យងជាច្រើនប្រភេទ មានដូចជា ខ្យងទុរេន ខ្យងប័រ និងខ្យងឈឺរី ជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបាននាំចេញទៅប្រទេសជិតខាងផងដែរ៕

អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?