Connect with us

ចរាចរណ៍

ក្មេងស្រីសិស្សសាលាវ័យ១៣ឆ្នាំជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដបុកស្លាប់

បានផុស

នៅ

កូនសិស្សម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្រុកចំការលើនៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅលើផ្លូវលេខ៧១C ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្តក្នុងដំណើរបញ្ច្រាសទិសគ្នា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលស្រុកចំការលើបានឲ្យដឹងថា ករណីនេះគឺម៉ូតូម៉ាក វ៉េវ ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តក់ បញ្ញា ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិប៉ប្រក់ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អ្នករួមដំណើរឈ្មោះ រ៉េត ស៊ីវអី ភេទស្រី អាយុ១៤ឆ្នាំ ជាតិខ្មែរ នៅភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មិនពាក់មួកសុវត្ថិភាពទាំង២នាក់ បើកបរឆ្លងផ្លូវពីជើងទៅត្បូង បានបុកប៉ះជាមួយរថយន្ត ម៉ាកCAMRY HYBRID  ពណ៍ស ពាក់ស្លាកលេខ សៀមរាប2C-0468 បើកបរដោយឈ្មោះ ញ៉ សុខជា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ អ្នករួមដំណើរឈ្មោះ ងន់ សុខុម ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ ទាំង២នាក់នៅភូមិគោកត្នោត ឃុំសណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរពីកើត ទៅលិច។

តាមការបញ្ជាក់ពីនគរបាល មូលហេតុ ដោយសារអ្នកបើកបរម៉ូតូបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន (និងជាអនីតិជន) រីឯអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន។

នគរបាលបានឲ្យដឹងទៀតថា ករណីនេះបណ្ដាលឲ្យស្លាប់ឈ្មោះ តក់ បញ្ញា អ្នកបើកបរម៉ូតូ និងរបួសមនុស្ស ១នាក់ស្រី ឈ្មោះ រ៉េត ស៊ីវអី កម្រិតស្រាល ខូចខាតមធ្យោបាយ ម៉ូតូ០១គ្រឿង កម្រិតស្រាល និងរថយន្ត ០១គ្រឿង កម្រិតធ្ងន់។
ចំពោះវត្ថុតាង២គ្រឿងជំនាញបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ និងបានឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីសាសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើ  និងបានពិនិត្យជាតិស្រវឹង០.០០ បានធ្វើតេស្តទឹកម៉ូត អវិជ្ជមាន ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម