ព័ត៌មានជាតិ
ពិធីអាពាហ៍ពិពាហ៍ជាង៥០រោងនៅខណ្ឌទួលគោកត្រូវបានពន្យាពេល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ

នៅក្នុងមូលដ្ឋានខណ្ឌទួលគោកមានពិធីរៀបអាពាហ៍ពិពាហ៍ជាង៥០រោងត្រូវបានពន្យាពេល ក្នុងចំណោមពិធីរៀបអាពាហ៍ពិពាហ៍ជាង៧០រោង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈនេះ ។
អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោក ឯក ឃុនដឿនបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បងប្អូនប្រជាពលរដ្ឋដែលជាប់កិច្ចសន្យានៃការរៀបអាពាហ៍ពិពាហ៍ចំនួនជាង៧០រោង។ ប៉ុន្តែក្នុងចំនួននេះ មានជាង៥០រោងហើយដែលបងប្អូនប្រជាពលរដ្ឋបានលុបចោល ដោយនឹងបន្តទៅថ្ងៃក្រោយទៀត ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈនេះ។

លោក ឯក ឃុនដឿន ក៏បានបញ្ជាក់ទៀតថា ក្នុងមូលដ្ឋានខណ្ឌទួលគោក ឲ្យតែមានពិធីបុណ្យនិងពិធីមង្គលការ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរយើងតែងធ្វើការណែនាំដល់កន្លែងពិធីបុណ្យក៏ដូចជាពិធីមង្គលទាំងអស់ ដើម្បីឱ្យពួកគាត់អនុវត្តវិធានទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសុខាភិបាល ។ចំណែកម្ចាស់ដើមការនិងម្ចាស់ដើមបុណ្យត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការរៀបចំពិធីនេះ។

លោក ឯក ឃុនដឿន ក៏បានបញ្ជាក់ទៀតថា រាល់ការលុបកិច្ចសន្យានៃការរៀបអាពាហ៍ពិពាហ៍ មានអ្នកខ្លះលើកពេលរហូតដល់បំណាច់ខែមិនាឯណោះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការពន្យារពេលនៃការលុបកិច្ចសន្យានេះខាងរោងការគេមិនមានការផាកពិន័យនោះទេ ដោយពួកគាត់សុខចិត្តចូលរួម ក្នុងការទប់ស្កាត់ការឆ្លងជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈនេះទាំងអស់គ្នា៕
អត្ថបទ ៖ ស្រីរ័ត្ន




-
សន្តិសុខសង្គម២០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង