Connect with us

សេដ្ឋកិច្ច

ការ​បិទ​រោង​ចក្រ​នៅ​ថៃ​កើន​ឡើង​ បង្កើន​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​

បានផុស

នៅ

​​ក្រុមហ៊ុន​ធនាគារ​ពាណិជ្ជ​ថៃ​ Kiatnakin Phatra Financial Group (KKP) បាន​រក​ឃើញ​​ថា​​​ ​​កំណើន​​នៃ​ការ​បិទ​រោងចក្រ​ បាន​បង្កើន​ការ​ព្រួយ​បារ​ម្ភ​លើ​ការ​ចុះ​ខ្សោយ​នៃ​វិស័យ​ផលិតកម្ម​​​ថៃ​ ​ដោយ​សន្ទស្សន៍​ផលិតកម្ម​របស់​ប្រទេស​នេះ ​​​បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ ១៥​ ខែ​ ពី​ខែ​ធ្នូ​ ២០២២ ដល់​ខែ​មីនា​ ២០២៤​ ទោះ​បី​ជា​​មាន​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ពាណិជ្ជកម្ម​សកល​​នៅ​ចុង​ឆ្នាំ​មុន​ក៏​ដោយ​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​កាលពីថ្ងៃទី១២ម្សិលមិញនេះ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការ​ស្រាវ​ជ្រាវ​ថ្មី​​របស់​ KKP បាន​និយា​យថា​ ​​ថៃ​​បាន​ជួប​ប្រទះ​នឹង​កំណើន​នៃ​ការ​បិទ​រោងចក្រ​ ​​​ជា​​ពិសេស​​ចាប់​​តាំង​​ពី​​ឆមាស​​ទី​​២​​នៃ​​ឆ្នាំ​​មុន​។​ នៅ​ឆ្នាំ​ ២០២១​ ​រោង​ចក្រ​ជា​​​មធ្យម​ចំនួន​ ៥៧ បាន​បិទ​ក្នុង​មួយ​ខែ​ ហើយ​តួលេខ​នេះ​បាន​កើន​ដល់​ ៨៣ រោងចក្រ​/ខែ​ នៅ​ឆ្នាំ​ ២០២២ ដោយ​បន្ត​កើន​ឡើង​ជា​គំហុក​រហូត​ដល់​ ១៥៩ រោងចក្រ​/ខែ​ ក្នុង​អំឡុង​ឆមាស​ទី​​២​នៃ​ឆ្នាំ​ ២០២៣។  ​

ការ​ស្រាវជ្រាវ​បន្ថែម​​ថា​ ចាប់​ពី​ឆ្នាំ​ ២០២៣​​ ​រហូត​ដល់​ត្រីមាស​ទី​ ១​ ឆ្នាំ​ ២០២៤​ រោងចក្រ​ប្រហែល​ ១ ៧០០ ត្រូវ​បាន​បិទ​ ដែល​ប៉ះ​ពាល់​ដល់​កម្មករ​ប្រហែល​ ៤២ ០០០ នាក់​។

ជាមួយ​គ្នា​នោះ​ទៀត​សោត​ ​អត្រា​នៃ​ការ​បើក​រោងចក្រ​ថ្មី​ មិន​ស៊ី​គ្នា​ជាមួយ​ល្បឿន​​នៃ​អត្រា​នៃ​ការ​បិទ​នោះ​ទេ​ ​ដោយ​​នៅ​ចន្លោះ​ខែ​មករា​ ឆ្នាំ​ ២០២៣​ ​ដល់​ខែ​មីនា​ ឆ្នាំ​ ២០២៤​ ​ចំនួន​នៃ​ការ​បិទ​រោងចក្រ​កើន​ឡើង​លើស​ពី​ចំនួន​នៃ​ការ​បើក​រោង​ចក្រ​ថ្មី​។​ របាយការណ៍​ស្រាវ​ជ្រាវ​បន្ត​ថា​ ជា​មធ្យម​ រោង​ចក្រ​ថ្មី​ចំនួន​ ១៥០ បាន​បើក/ខែ​​ នៅ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កក្កដា​ ឆ្នាំ​ ២០២៣​ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​មក​​ត្រឹម​ប្រហែល​ ៥០/ខែ​ ​​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០២៣​ ​ដល់​ខែ​មករា​ ឆ្នាំ​ ២០២៤​។  ​

KKP ​បាន​ចង្អុល​បង្ហាញ​ថា​ ការ​បិទ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​រោង​ចក្រ​ធំ​ៗ​ ខណៈ​​ការ​បើក​ថ្មី​ភាគ​ច្រើន​ជា​រោង​ចក្រ​តូច​ៗ​ ដែល​និន្នាការ​នេះ​បង្ហាញ​ថា​ បញ្ហា​រចនា​សម្ព័ន្ធ​គឺ​ជា​កង្វល់​ដ៏​ធំ​ ​មិន​​​ត្រឹម​តែ​​បញ្ហា​ប្រឈម​ក្នុង​ប្រតិបត្តិការ​ប៉ុណ្ណោះ​។​ ការ​បិទ​រោង​ចក្រ​ធំ​ៗ​ បង្ហាញ​ពី​ការ​លំបាក​ដែល​កំពុង​កើន​ឡើង​ ដែល​ប្រឈម​​នឹង​វិស័យ​ផលិតកម្ម​របស់​ប្រទេស​។​

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ភាព​ញឹក​ញាប់​នៃ​ការ​បិទ​រោងច​ក្រ​ និង​ការ​បើក​ដំណើរការ​ បាន​ប្រែ​ប្រួល​តាម​ឧស្សាហកម្ម​ផ្សេង​ៗ​គ្នា​។​ វិស័យ​ដូច​ជា​ ស្បែក​​ កៅស៊ូ ​កសិកម្ម​ ឈើ​ និង​គ្រឿង​ម៉ាស៊ីន​ បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ​យ៉ាងធ្ងន់​ធ្ងរ ទាំង​​​ការ​កាត់​បន្ថយ​ផលិតកម្ម​​ និង​អត្រា​បិទ​រោង​ចក្រ​ខ្ពស់​។ ​

ការ​ស្រាវ​ជ្រាវ​គូស​បញ្ជាក់​ទៀត​ថា​ កំណើន​​បំណុល​​ដ៏​ធ្ងន់​​ក្នុង​វិស័យ​ផលិតកម្ម​ បាន​លេច​ចេញ​ជា​កង្វល់​ដ៏​សំខាន់​ ដោយ​សង្កត់​ធ្ងន់​លើ​បញ្ហា​រចនា​សម្ព័ន្ធ​ និង​​សេវា​បំណុលដែល​​កាន់​តែ​យ៉ាប់​យ៉ឺន​។ រោង​ចក្រ​ងាយ​រង​គ្រោះ​ជាច្រើន​ ដែល​ប្រើ​ប្រាក់​កម្ចី​ទៅ​មិន​ដំណើរ ភាគច្រើន​បិទ​ទ្វារ​នៅ​ទីបញ្ចប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និង​ការ​បៀតបៀន​នៅ​ក្នុង​ពិភពការងារ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ១៣ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម