សេដ្ឋកិច្ច
ក្រុងហូជីមិញត្រូវការប្រាក់ជាង ២៥០ ប៊ីលានដុល្លារ សម្រាប់ការវិនិយោគឆ្នាំ ២០២១-២០៣០
សេចក្តីព្រាងរបាយការណ៍ស្តីពីការរៀបចំផែនការមជ្ឈមណ្ឌលសេដ្ឋកិច្ចក្រុងហូជីមិញរបស់ប្រទេសវៀតណាម បានបង្ហាញថា ទីក្រុងភាគខាងត្បូងមួយនេះ ត្រូវការទុនវិនិយោគប្រមាណ ៦,៤ ពាន់ទ្រីលានដុង (២៥១,៥ ប៊ីលានដុល្លារអាមេរិក) នៅចន្លោះឆ្នាំ ២០២១-២០៣០។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។
ក្នុងចំណោមនោះ ទឹកប្រាក់ចំនួន ២,២៣ ពាន់ទ្រីលានដុង ត្រូវចំណាយសម្រាប់ឆ្នាំ ២០២១-២០២៥ ហើយប្រាក់ដែលនៅសេសសល់ ទុកសម្រាប់ឆ្នាំ ២០២៦-២០៣០។
ប្រធានគណៈកម្មាធិការប្រជាជនក្រុង លោក Phan Văn Mãi មានថ្លែងក្នុងកិច្ចប្រជុំស្ដីពីផែនការកាលពីថ្ងៃទី១២ ថា សេចក្តីព្រាងរបាយការណ៍កំណត់ទិសដៅសម្រាប់សេដ្ឋកិច្ចបៃតង តំបន់ទីក្រុងប្រកបដោយភាពច្នៃប្រឌិត ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ សង្គមស៊ីវិល័យ និងបរិស្ថានប្រកបដោយនិរន្តរភាព។
បើតាម Việt Nam News ទីក្រុងហូជីមិញនឹងយកដើមទុនដែលបានមកពីរដ្ឋ ទៅផ្ដល់អទិភាពលើគម្រោងដែលមានវឌ្ឍនភាពយឺត ដោយផ្តោតលើការទាក់ទាញវិនិយោគិនជាយុទ្ធសាស្រ្ត និងការគ្រប់គ្រងប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងទំនើប បង្កើនធនធានពីវិស័យឯកជន និងជំរុញភាពជាដៃគូសាធារណៈ និងឯកជន។
គួរកត់សម្គាល់ថា ក្រុងហូជីមិញបានដាក់គោលដៅក្លាយទៅជាទីក្រុងពិភពលោកដ៏ទាក់ទាញ និងមាននិរន្តរភាព និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសេវាកម្មនៅអាស៊ីនៅឆ្នាំ ២០៥០ ពេលដែលប្រជាជនក្រុងនេះរស់នៅក្នុងកម្រិតជីវភាពខ្ពស់។
សសរស្តម្ភសេដ្ឋកិច្ចចម្បងរបស់ក្រុង គឺផ្អែកលើពាណិជ្ជកម្ម និងសេវាកម្មដែលមានគុណភាពខ្ពស់ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ សំណង់ទំនើប និងសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពដែលភ្ជាប់ជាមួយនឹងគំរូសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចចែករំលែក និងសេដ្ឋកិច្ចរាងជារង្វង់ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុបក្នុងតំបន់ (GRDP) ប្រចាំឆ្នាំប្រហែល ៩ ភាគរយ ចន្លោះឆ្នាំ ២០២១-២០៣០។ នៅឆ្នាំ ២០៣០ GRDP សម្រាប់មនុស្សម្នាក់ ត្រូវបានគេព្យាករណ៍ថានឹងឈានដល់ប្រហែល ១៤ ៧០០-១៥ ៤០០ ដុល្លារអាមេរិក៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៦ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ