សេដ្ឋកិច្ច
រោងចក្រ Ford មានផែនការពង្រីកផលិតកម្ម ស្រូបទាញកម្លាំងពលកម្មកម្ពុជារាប់ពាន់នាក់
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន Ford នៅកម្ពុជាមានផែនការពង្រីកផលិតកម្មរបស់ខ្លួន ដោយបានចាប់ផ្ដើមសាងសង់យានដ្ឋានជួសជុលរថយន្តផ្ដើមពីរាជធានីភ្នំពេញ រហូតដល់បណ្តាខេត្ត ខណៈរោងចក្រនៅឯខេត្តពោធិ៍សាត់ នឹងត្រូវពង្រីកផ្ទៃដីប្រមាណ ៤ ហិកតា បន្ថែមទៀត ដោយសារក្រុមហ៊ុនមានតម្រូវការកែច្នៃរថយន្តថ្មីៗបន្ថែមទៀត។
លោក សាយ រតនៈ ប្រធានគ្រប់គ្រងការសិក្សា និងអភិវឌ្ឍក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ក្រុមហ៊ុន Ford បានពង្រីកយានដ្ឋានជួសជុលរថយន្តរបស់ខ្លួនបានច្រើនកន្លែងនៅ២៥រាជធានី-ខេត្ត។
ចំណែកឯរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ លោក សាយ រតនៈ បញ្ជាក់ថា ក្រុមហ៊ុនមានផែនការពង្រីកទំហំផ្ទៃដីបន្ថែមទៀតប្រមាណ ៤ ហិកតា ដោយសារក្រុមហ៊ុនមានគម្រោងកែច្នៃរថយន្តបន្ថែមទៀតក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈក្រុមហ៊ុន RMA ក៏បានត្រៀមនាំចូលអាជីវកម្មថ្មីៗលើវិស័យរថយន្តចូលបន្ថែមទៀត ដែលមានតម្រូវការស្រូបទាញកម្លាំងពលកម្មជំនាញក្នុងវិស័យរថយន្តរាប់ពាន់នាក់បន្ថែមទៀត។
លោក សាយ រតនៈ ប្រធានគ្រប់គ្រងការសិក្សា និងអភិវឌ្ឍក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបន្តថា ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាមានការកើនឡើងដល់ ៥០% ដែលជាកំណើនមួយខ្ពស់គួឱ្យកត់សម្គាល់នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈការលក់រថយន្តជជុះបានធ្លាក់ចុះ ៥០% ផងដែរ។
លោក កត្តា អន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្រជាជនកម្ពុជាប្រមាណជាង ១០,៥ លាននាក់ មានការងារធ្វើក្នុងនោះទីផ្សារការការងារលើវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម មានភាគរយខ្ពស់ជាងគេ ខណៈកម្លាំងពលកម្មជំនាញលើវិស័យឧស្សាហកម្មមានត្រូវការប្រមាណ ៩០% ខណៈកម្ពុជានៅខ្វះកម្លាំងពលកម្មជំនាញ។
ក្រុមហ៊ុន RMA Cambodia (RMAC) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅលើផ្សារហ៊ុន និងជា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន RMA Automotive Cambodia ដែលមានរោងចក្រនៅខេត្តពោធិ៍សាត់ បានតម្លើងរថយន្តម៉ូដែល Ford (Ford Wildtrak និង Everest) ជាង២ពាន់គ្រឿងកាលពីឆ្នាំមុនដាក់លក់លើទីផ្សារក្នុងស្រុក។
RMAC ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Ford បានបើកដំណើការរោងចក្រដម្លើងរថយន្ត Ford ជាមួយទុនវិនិយោគប្រមាណ២១លានដុល្លារកាលពីខែមិថុនាឆ្នាំ២០២២។ រោងចក្រសាងសង់លើផ្ទៃដីជាង ៥ ហិកតា ស្ថិតនៅស្រុកក្រគរនៃខេត្តពោធិ៍សាត់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan