Connect with us

ព័ត៌មានជាតិ

ថ្នាល​បណ្តុះ​កូន​ឈើ​ថ្នាក់​តំបន់​ដំបូង​បំផុត បំពាក់​​ប្រព័ន្ធ​ស្រោចស្រពស្វ័យប្រវត្តិ​​ ទាញ​ថាមពល​ពន្លឺព្រះអាទិត្យ

បានផុស

នៅ

ថ្នាល​បណ្តុះ​កូនឈើ​ដែល​មាន​ទំហំ​ជាង ៣ ហិកតា នៅ​ខេត្ត​ត្បូងឃ្មុំ​ នឹង​បំពាក់​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ដើរដោយ​ថាមពល​ពី​ពន្លឺ​ព្រះអាទិត្យ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ដៃគូវិស័យ​ឯកជន។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ បាន​ផ្តល់​សម្ភាស៍​ដល់​ក្រុម​អ្នក​សារព័ត៌មាននៅ​​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​នៅ​ព្រឹក​នេះ​ថា គម្រោង​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​កូកាកូឡាដែល​បាន​ចេញ​មុខ​គាំទ្រ​គម្រោង​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ដំបូង​បំផុត​នៅ​ខេត្ត​ត្បូង​ឃ្មុំ ដែល​បំពាក់ដោយប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ​ដើរដោយថាមពលពន្លឺ​ព្រះអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ក្រសួង​មាន​ផែនការ​រៀបចំ​បង្កើត​ថ្នាល​បណ្ដុះ​កូនឈើ​ឲ្យបាន​ ៥ តំបន់​ មាន​នៅ​ខេត្ត​ត្បូងឃ្មុំ សៀមរាប កោះកុង កំពង់ស្ពឺ និង​មណ្ឌលគិរី។ ដោយ​ឡែក​ថ្នាល​បណ្ដុះ​កូនឈើ​ថ្នាក់​តំបន់​ដំបូង​នៅ​ខេត្ត​ត្បូងឃ្មុំ​បាន​រៀបចំ​រួចរាល់ និង​ទទួល​បាន​​​ការ​​​គាំទ្រ​​ពី​ក្រុមហ៊ុន​កូកាកូឡា ដែល​ជួយ​​​បំពាក់​ប្រព័ន្ធ​ស្រោចស្រព​ដដោយ​ស្វ័យប្រវត្តិ​ដំណើរការ​ដោយ​​ថាមពល​​ពន្លឺ​ព្រះអាទិត្យ ដែល​អាច​ទ្រទ្រង់​ការ​ប្រើប្រាស់​បាន​រហូត​ដល់ ២៥ ឆ្នាំ។

ថ្នាល​បណ្តុះកូនឈើ​នៅ​ខេត្តត្បូង​ឃ្មុំ​ជា​គម្រោង​ដំបូង គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង ៣ ហិកតា ដែល​មាន​លទ្ធភាព​អាច​បណ្ដុះ​កូន​ឈើ​បាន​ជាង ១ លាន​ដើម ខណៈ​ក្រសួង​បរិស្ថាន​គ្រោង​បង្កើត​​ថ្នាល​បណ្ដុះ​កូន​ឈើ​​ឲ្យបាន​ ៥ តំបន់​គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ជាង ៥០ ហិកតា។

បើតាមលោក អ៊ាង សុផល្លែត​ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយនាំ​កម្ពុជាឈានឆ្ពោះទៅសម្រេច​ជាប្រទេស​អព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើក្នុង​ប្រទេស​កម្ពុជា​ឲ្យបាន​ ៦០% នៅឆ្នាំ២០៥០។

លោក​ អ៊ាង សុផល្លែត ក៏​អំពាវនាវ​ដល់ក្រុមហ៊ុន​ សហគ្រាសនានា ​បន្ត​គាំទ្រ​គម្រោងបង្កើត​​​ថ្នាល​បណ្ដុះ​កូន​ឈើ​នៅ​តាម​គោលដៅ​​ខេត្ត​​ផ្សេង​ទៀត ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យ​​បរិស្ថាន​​ឆ្នាំ ២០២៣-២០២៨។

ទាក់ទង​ការ​គាំទ្រ​ដល់គម្រោងរៀបចំ​​ថ្នាល​បណ្តុះ​កូនឈើ​ថ្នាក់​តំបន់​ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​បរិស្ថាន លោក ចូសេប ហូ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) បាន​ថ្លែង​ថា ការ​ចូលរួម​របស់​ក្រុមហ៊ុន​កូកាកូឡា​គឺ​លើស​ពី​ការ​បរិច្ចាគ តែ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​​ចំណែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​កិច្ច​គាំពារ​ដល់​បរិស្ថាន។

លោក​ជឿជាក់​ថា តាម​រយៈ​គម្រោង​បៃតងរបស់ក្រសួង​បរិស្ថាន​ នឹង​បង្កើត​បាន​បរិស្ថានដ៏​ល្អ​ប្រសើរ​ប្រកប​ដោយ​និរន្តភាព​សម្រាប់​មនុស្ស​​ជំនាន់​ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម