Connect with us

កីឡា

Ronaldo ជាកីឡាករបង្ហាញខ្លួនច្រើនជាងគេក្នុងព្រឹត្តិការណ៍ EURO

បានផុស

នៅ

តារាឆ្នើម Cristiano Ronaldo ទោះបីមានវ័យចំណាស់ពិតមែន ប៉ុន្តែរូបគេនៅតែទទួលការទុកចិត្តពីលោក Roberto Martínez គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ៣៩ឆ្នាំ កីឡាករ Cristiano Ronaldo ជាកីឡាករបាល់ទាត់នៅអឺរ៉ុបទី១ បង្ហាញខ្លួនបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ EURO ជុំចុងក្រោយ។ រូប​គេ​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ EURO ៦​រដូវ​កាល​ជាប់​គ្នា​គឺ​ឆ្នាំ២០០៤ ២០០៨, ២០១២ ២០១៦ ២០២០ និង២០២៤។

ព្រឹត្តិការណ៍អឺរ៉ូឆ្នាំ២០០៤ Ronaldo ​លេង​បាន៦លើកឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ សរុប​៤១៨នាទី ស៊ុតបញ្ចូលទីបាន២គ្រាប់ បញ្ចូលបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន២លើក ក្នុងវ័យត្រឹមតែ១៩ឆ្នាំ។

ខ្សែប្រុយទ្ធឆ្នើម Ronaldo កំពុងកាន់​កំណត់ត្រាសំខាន់​ៗ​ជាងច្រើនទៀតក្នុង​ពានរង្វាន់អឺរ៉ូ ក្នុងនោះ​ជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្រោយ​រក​បាន​១៤គ្រាប់ និងជាកីឡាករបង្ហាញខ្លួនច្រើនបានចំនួន២៥​ប្រកួត​ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ នៅជុំចុងក្រោយ។ សម្រាប់ស្ថិតិរបស់របស់រូបគេអាចនឹងប្រែប្រួលបន្ថែមក្នុងការប្រកួតពានរង្វាន់ EURO ឆ្នាំ២០២៤។

ក្រុមជម្រើសជាតិទ័រទុយហ្គាល់ស្ថិតក្នុងពូល F រួមមានក្រុមជម្រើសជាតិតួកគី ហ្សកហ្ស៊ី និងសាធារណរដ្ឋឆែក។ ការប្រកួត​ជុំចុងក្រោយពានរង្វាន់ EURO មានក្រុមចូលរួម​២៤ក្រុម ហើយបែងចែកជា៦ពូល ក្នុងនោះក្រុម​លេខ​១​និង​លេខ​២​ ប្រចាំពូលនីមួយៗ និងក្រុមលេខ៣ល្អបំផុតចំនូន៤ក្រុម ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕​

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម