សន្តិសុខសង្គម
គ្រឿងញៀន ជាបញ្ហាមួយ ត្រូវដោះស្រាយ ក្នុងចំណោមបញ្ហាអាទិភាពផ្សេងទៀត
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាង លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀតដែលត្រូវដោះស្រាយចំពោះមុខ ដើម្បីកាត់បន្ថយ និងលុបបំបាត់គ្រឿងញៀនឱ្យអស់ពីកម្ពុជា។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស លោកអញ្ជើញជាអធិបតីក្នុង ពិធីបើក វគ្គសិក្ខាសាលាផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ នៅសាលប្រជុំសាលាខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។ ពិធីនេះ មានការអញ្ជើញចូលពី លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម គណៈប្រតិភូក្រសួងទេសចរណ៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធាន/អនុ មន្ទីរអង្គភាពពាក់ពន្ធ័ និងសមាជិក សមាជិកា ជាច្រើនរូប។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពរបស់ប្រជាជន។

លោកមានប្រសាសន៍បន្តថា លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ជាយុទ្ធសាស្ត្រ “សម្អាតចក ដើម្បីឱ្យទឹកថ្លាពេញផ្ទៃបឹង ឬការសម្អាតផ្ទះយើង” មានន័យថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ចាប់ផ្តើមពីមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធជាគំរូ ក្នុងការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ បើលទ្ធផលវិជ្ជមានត្រូវតែបណ្តេញចេញពីក្របខណ្ឌ។

ជាមួយគ្នានេះ លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានបង្កើតកម្មវិធីទូរស័ព្ទដៃដែលមានឈ្មោះថា NoDrug ក្នុងគោលបំណងលើកកម្ពស់ស្មារតីជាតិរួមគ្នា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានណែនាំ ជំរុញលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្សឱ្យទាញយក និងប្រើប្រាស់ឱ្យបានទូលំទូលាយកម្មវិធីទូរស័ព្ទដៃ NoDrug នេះ ព្រមទាំងអាចរាយការណ៍ ឬជូនដំណឹងជូនសមត្ថកិច្ច តាមរយៈកម្មវិធីទូរស័ព្ទដៃនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានដាក់ឱ្យអនុវត្តនូវកិច្ចការសំខាន់ៗចំនួន ៥ចំនុច គឺ៖ ១. វិធានការផ្សេព្វផ្សាយ អប់រំ ២. វិធានការរដ្ឋបាល ៣. វិធានការច្បាប់ ៤. មណ្ឌលស្ថានីតិសម្បទា និង ៥. វិធានការចុះធ្វើកិច្ចសន្យា ជាមួយម្ចាស់ ក្លិបកម្សាន្ត ខារ៉ាអូខេ ម៉ាត់ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រោងកាហ្វេ និងផ្ទះជួល។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់បទបង្ហាញរបស់គ្រូឧទ្ទេស និងសូមពាំនាំនូវចំណេះដឹង ដែលទទួលបានក្នុងសិក្ខាសាលានេះទៅអនុវត្តផ្ទាល់ និងត្រូវអនុវត្តឱ្យបានល្អ ដើម្បីឈានដល់ការលុបបំបាត់គ្រឿងញៀនទាំងស្រុងក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស ដែលជាការលើកកិត្តិយសដល់មូលដ្ឋាន អាជីវកម្ម សេវាកម្ម ទេសចរណ៍របស់ខ្លួនផ្ទាល់ ក៏ដូចជាកសាងទំនុកចិត្តដល់ភ្ញៀវទេសចរផងដែរ៕
អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ