Connect with us

ព័ត៌មានជាតិ

ឯកឧត្តម​ហ៊ុន ម៉ានី ៖ ការងារបក្ស រដ្ឋ និងសង្គមមហាជន ត្រូវដើរទន្ទឹមគ្នា ក្នុង​គោលដៅ​បម្រើ​ប្រទេស​ជាតិ និងប្រជាជនឱ្យកាន់តែល្អប្រសើរ

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និង​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល បាន​អញ្ជើញ​ផ្តល់​បទឧទ្ទេសនាម​លើ​ប្រធានបទ «​ភាពជា​អ្នកដឹកនាំ នវានុវត្តន៍ និង​គុណាធិបតេយ្យ​ក្នុង​រដ្ឋបាល​សាធារណៈ​» នៅ​វិមាន ៧​មករា​។ វគ្គ​អប់រំ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា កម្រិត​២ ជំនា​ន់ទី​១០ ដែល​បាន​ប្រព្រឹត្តទៅ​នា​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៤​នេះ មាន​សិក្ខាកាម​ដែលជា​មន្ត្រី​គណបក្ស​មកពី​បណ្តា​គណបក្ស​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត និង​អង្គការ​យុវជន​គណបក្ស អញ្ជើញ​ចូលរួម​សរុប​ចំនួន ១៣៣​រូប​(​ស្រី ១៨​រូប​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​ក្នុង​វគ្គ​អប់រំ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​រម្លឹក​អំពី​ប្រវត្តិ​កកើត​នៃ​ស្ថាប័ន​មុខងារសាធារណៈ​ ​និង​សមិទ្ធផល​នានា​ដែល​ក្រសួង​សម្រេច​បាន ព្រមទាំង​បាន​រៀបរាប់​ពីមុខ​ងារ ភារកិច្ច និង​ទំនួល​ខុសត្រូវ​ចម្បង​ៗ​របស់​ក្រសួង​មុខងារសាធារណៈ ក្នុងការ​ដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​មុខងារសាធារណៈ​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ពី​សមិទ្ធផល​នៃ​ការងារ​ស្នូល​សំខាន់ៗ ក្នុងការ​ឆ្លើយតប​ជាមួយនឹង​វិធានការ​គន្លឹះ​ទាំង​៣ របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ ក្នុងនាម​ជា​លេខាធិការដ្ឋាន គ​.​វ​.​រ​. ក្រសួង​បានរៀបចំ​ការប្រឡងប្រជែង​ចំនួន ៦​ដង ដោយបាន​ជ្រើសរើស​មន្ត្រី​រាជការ​ចំនួន ៩៧៥​នាក់ ឱ្យចូល​បម្រើ​ការងារ​តាម​ក្រសួង​-​ស្ថាប័ន និង​កំពុង​រៀបចំ​ការប្រឡង​ប្រជែង​គ្រូ​បឋមសិក្សា ដែលមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ៣៨,១៦៨​នាក់ ហើយ​បច្ចុប្បន្ន​ក្រសួង ក៏បាន និង​ជំរុញ​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង​-​ស្ថាប័ន និង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង​-​ស្ថាប័ន ដែលជា​ការងារ​អាទិភាព​មួយ​នៃ​វិធានការ​គន្លឹះ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ផងដែរ​។​

​បន្ថែម​ពីនេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បានបង្ហាញ​ពី​ភាពជា​គំរូ និង​គោលការណ៍​ការដឹកនាំរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ការគួរ​ស្វែងយល់ និង​សិក្សា​បន្ថែម​ពី​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា ដោយ​ឈរលើ​គោលជំហរ​រឹងមាំ ប្រកបដោយ​សាមគ្គី ឯកភាព​ផ្ទៃក្នុង​។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ពី​គោលការណ៍​ដឹកនាំ និង​សារ​ដាស់តឿន​សំខាន់ៗ ក៏ដូចជា​អភិក្រម​នានា ដែល​អ្នកដឹកនាំ​ត្រូវ​ប្រកាន់ខ្ជាប់ ធ្វើយ៉ាងណា​រក្សា​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ព្រមទាំង​ជំរុញ​ចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់ ចូលរួម​បំពេញ​តួនាទី ភារកិច្ច ក្នុង​ការ​កែទម្រង់ និង​លើកកម្ពស់​រដ្ឋបាល​សាធារណៈ ស្របតាម​ទស្សនវិស័យ​របស់​សម្តេច​ធិបតី ក្នុង​ការរៀបចំ​ផ្ទះសំបែង​របស់​យើង​ឱ្យបាន​ស្អាត និង​មាន​របៀបរៀបរយ​។ ជាង​នេះ ត្រូវ​ចូលរួម​ក្នុង​ការងារ​គណបក្ស​បន្ថែមទៀត​ធ្វើយ៉ាងណា​ឱ្យ​ការងារ ទាំង​បក្ស ទាំង​រដ្ឋ និង​ការងារ​មហាជន ដើរ​ទន្ទឹមគ្នា ក្នុង​គោលដៅ​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។

សូម​ជម្រាប​ដែរ​ថា វគ្គ​អប់រំ​នយោបាយ​គណបក្ស​កម្រិត​២ មានការ​អញ្ជើញ​ចូលរួម​ធ្វើ​បទឧទ្ទេសនាម​ដោយ​ឥស្សរជន​ជាន់ខ្ពស់​របស់​កម្ពុជា​ជាច្រើនរូប ដើម្បី​ផ្តល់នូវ​ពុទ្ធិ និង​ចំណេះដឹង ក៏ដូចជា​បទពិសោធន៍ ដែល​វាគ្មិន​ធ្លាប់បាន​ជួបប្រទះ​កន្លងមក ទៅលើ​ទិដ្ឋភាព​នៃ​ការដឹកនាំ ទិដ្ឋភាព​នៃ​ការគ្រប់គ្រង​ការងារ​រដ្ឋ ការងារ​បក្ស សង្គម និង​មហាជន ជូន​ទៅដល់​សិក្ខាកាម​ទាំងអស់គ្នា​។​វគ្គ​អប់រំ​នយោបាយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ផ្ដល់​ជា​ចំណេះដឹង​សំខាន់ៗ និង​ចាំបាច់​មួយចំនួន​ដល់​មន្ត្រី​គណបក្ស ជាពិសេស​មន្ត្រី​បន្តវេន អំពី​វិធីសាស្ត្រ​ត្រិះរិះ​ពិចារណា​ប្រកបដោយ​វិទ្យាសាស្ត្រ ការលើកកម្ពស់​ការយ​ល់​ដឹង​ពី​បុព្វហេតុ សមិទ្ធផល និង​មេរៀន​ប្រវត្តិសាស្ត្រ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម