Connect with us

ព័ត៌មានជាតិ

​​​​ត្រប់ស្រួយចុះថោក មន្រ្តី​កសិកម្ម​ខេត្ត​លើក​មូលហេតុ ​ខណៈផ្ទៃដី​ដាំក្នុង​ខេត្ត​មានតែ​ជាង ២០ ហិកតា

បានផុស

នៅ

ប៉ុន្មាន​ថ្ងៃមុន​នេះ មានការ​បង្ហោះ​ផ្សព្វផ្សាយ​ពីកសិករ​ដែល​ត្អូញត្អែរ​ពី​តម្លៃ​ត្រប់ស្រួយ​ធ្លាក់ថ្លៃ។ យ៉ាងណាមិញ មន្រ្តីកសិកម្ម​ខេត្ត​បាត់ដំបង​ឆ្លើយតប​ថា ដំណាំកសិកម្ម​នេះ​តែងតែ​ប្រែប្រួលតម្លៃ​តាម​​រដូវកាល និង​អាស្រ័យ​តាម​ទិន្នផល​ដាំដុះ​របស់​កសិករ​​។

លោក ហេង សិទ្ទ មន្ត្រីកសិកម្មខេត្តបាត់ដំបង​បាន​ឲ្យ​សារព័ត៌មានកម្ពុជាថ្មី​ដឹងថា ផ្ទៃដីដំណាំត្រប់ស្រូយក្នុងតារាងកសិកម្មខេត្តមានត្រឹមតែ ២៣ ហិកតាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​នឹង​បកស្រាយ​ពន្យល់ពី​តម្លៃ​ត្រប់ស្រួយ​​ចុះ​ថោក​ មន្រ្តី​ជំនាញ​កសិកម្ម​បានលើកឡើង​ពី​ការ​ដាំដុះ​ដំណាំត្រប់ស្រួយ​របស់​កសិករក្នុង​ខេត្តបាត់ដំបង​ថា ១ រដូវ កសិករ​ដាំចន្លោះពី ២ ទៅ ៣ ដង ដោយចាប់ផ្តើមដាំពីខែ ១១ ប្រមូលផលនៅខែ ០១ ហើយប្រមូល​ផល​រួច​ភ្ជួរដីដាំបន្តពីខែ ១ ប្រមូលផលក្នុងខែ ៤ ហើយពេលអាកាសធាតុឡើងកម្តៅ ដំណាំត្រប់ហុចផលបានតិចដោយក្នុងដី ១ រ៉ៃ (១រ៉ៃ=១៦០០ ម៉ែត្រការ៉េ) ប្រមូលផលបានត្រឹម ៥ ទៅ ១០ គីឡូក្រាមប៉ុណ្ណោះ អីចឹងហើយ​ ១ ​គីឡូក្រាម​បាន ៣ ឬ ៤ ពាន់រៀល អាចសមរម្យហើយ។

លោកថា ងាកមកបច្ចុប្បន្នវិញ ដំណាំត្រប់ស្រួយប្រមូលផលបានចន្លោពី ៦០០ ទៅ ៦៥០ គីឡូក្រាមលើទំហំដី ០១ រ៉ៃ ដូចគ្នា។ កាលពីត្រប់មានតម្លៃ កសិករប្រមូលផលក្នុង ១ ថ្ងៃសរុបក្នុងខេត្តមិនបាន ០១ តោនផង គឺបានត្រឹមជាង​ ៩០០ គីឡូក្រាមប៉ុណ្ណោះ ដូចនេះខុសគ្នាឆ្ងាយណាស់ សម្រាប់កសិករជាអ្នកផលិត ខណះបច្ចុប្បន្នការប្រមូលផលក្នុង ១ រ៉ៃ បាន ១៥៦ គីឡូក្រាម ហើយបើផ្ទៃដី ១ ហិកតា ប្រមូលផលបានជិត ៣ តោនក្នុង១ថ្ងៃ ហើយរំលង ២ ទៅ ៣ ថ្ងៃប្រមូលផលម្តង។

លោកថា បើគុណរកចំនួនថ្ងៃ ដែលកសិករប្រមូលផលទន្ទឹមគ្នាវិញក្នុង ១ ថ្ងៃបាន ៦៦ តោន។ លោកសួរថា តើក្នុងខេត្តបាត់ដំបងបរិភោគអស់ដែរទេ បើ ១ ថ្ងៃប្រមូលផលសរុប ៦៦ តោន?

លោកបន្តថា “អ៊ីចឹងហើយទើបតម្លៃវាចុះតាមហ្នឹង។ បើនាំចេញក៏មិនដឹងចេញទៅណាដែរ បើត្រប់ស្រួយកសិករខ្មែរដាំគ្រប់ខេត្តដូចគ្នា បើខេត្តផ្សេងខ្វះខាតអាចនាំយកត្រឹមកម្រឹតតិចតួចដែរ ហើយក៏មិនអាចលក់បាន ក្នុង​ ១ ​គីឡូក្រាម ៣ ទៅ ៤ ពាន់រៀលដូចមុនបានតាមតម្រូវការចង់បាននោះទេ។

លោក ហម សាវឿត ជាកសិកររស់នៅ ភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង លោកបានដាំដំណាំត្រប់រយះពេល ២ ឆ្នាំ ក្រោយពីឈប់ធ្វើកម្មករសំណាកស្រុក។ លោកថា ក្នុងរយៈពេលប្រមាណជិតកន្លះខែចុងក្រោយនេះ ត្រប់ស្រួយស្ទើរតែគ្មានទីផ្សារ ដោយក្រុមឈ្មួញដែលចុះទៅទិញផ្ទាល់ដល់ចំការបានឱ្យតម្លៃត្រឹម ៣០០រៀលក្នុង ១ គីឡូក្រាម ដែលបង្ខំឲ្យលោកបង្ហោះលើបណ្តាញសង្គមតែម្តង។

“រយៈពេលជាងពីរឆ្នាំកន្លងទៅនេះ ខ្ញុំបានប្រកបរបរដាំត្រប់ស្រួយនៅលើផ្ទៃដី ២ កន្លែង សរុបមានទំហំ​ជាង​កន្លះហិកតា កន្លងមកគឺតម្លៃផ្លែត្រប់បានខ្ពស់គ្រាន់បើ ដោយក្នុងមួយគីឡូក្រាមបានចន្លោះពី ៣.០០០ ទៅ ៤.០០០ រៀល ខណះប្រមូល​ផលម្ដងៗបានចន្លោះពី ៣០០ ទៅ ៤០០ គីឡូក្រាម មួយសប្តាហ៍ប្រមូលផលម្ដង។ តែបើអាកាសធាតុក្តៅគឺបានត្រឹមតែ ២០០ ទៅ ៣០០ គីឡូក្រាមប៉ុណ្ណោះ”។ នេះជាការលើកឡើងពីកសិករឈ្មោះ ហម សាវឿន បានរៀបរាប់ប្រាប់អ្នកសែត។

ជុំវិញករណីខាងលើ បើពិនិត្យលើទីផ្សារក្នុងក្រុងបាត់ដំបង និងសាកសួរប្រជាពលរដ្ឋដែលនិយមបរិភោគត្រប់ស្រួយក៏ដូចជាមហាជនបានប្រាប់កម្ពុជាថ្មីប្រហាក់ប្រហែលគ្នានៅថ្ងៃទី១៣ ខែមិថុនា នេះថា ត្រប់ស្រួយអាជីវករលក់លើទីផ្សារ នៅមានតម្លៃសមរម្យ ខុសពីម្ចាស់ចម្ការបានបង្ហោះលើបណ្តាញសង្គម។

ពលរដ្ឋ​ម្នាក់ដែលបានទិញផ្លែត្រប់លើទីផ្សារគឺលោកស្រី ចាន់ ធឿន រស់នៅសង្កាត់រតន: ក្រុងបាត់ដំបង បានប្រាប់ថា «ព្រឹកមិញខ្ញុំទិញផ្លែត្រប់ស្រួយត្រឹម ៦ ផ្លែ បើថ្លឹងជិត ២ ខាំ តម្លៃ ១ ពាន់រៀល ហើយអ្នកដាំបង្ហោះហ្វេសប៊ុកថា បាន ១ គីឡូក្រាម ៣០០ រៀល ខ្ញុំគិតថា ជាហាងឆេងរបស់ឈ្មួញ ដែលគេចង់ចំណេញច្រើន បើខ្ញុំវិញយកមកលក់លើផ្សារខ្លួន​ឯង»។

ពលរដ្ឋដដែលរូប​នេះបន្ត​ថា បច្ចុប្បន្នមិនដូចកាលពីជិត ១ ឆ្នាំមុនទេ គឺត្រប់ស្រួយសម្បូរបែបណាស់ ទើបទីផ្សារ​តម្លៃប្រែប្រួល​ទៅ​តាម​តម្រូវការ។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម