សន្តិសុខសង្គម
មន្ត្រីសាលាដំបូងខេត្តព្រៃវែងរាយការណ៍ពីការប្រទះឃើញគ្រាប់កាំភ្លើងជាង៦៥០០គ្រាប់ក្នុងបរិវេណ
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីសាលាដំបូងខេត្តព្រៃវែង បានរាយការណ៍ពីការប្រទះឃើញគ្រាប់កាំភ្លើងសល់ពីសម័យសង្គ្រាមជាង៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្ត ដើម្បីឲ្យមន្ត្រីជំនាញចុះទៅពិនត្យ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្ត្រីបច្ចេកទេសនៃអង្គការកំម្ចាត់មីន Halo Trust កម្ពុជា កម្លាំងការិយាល័យជំនាញចុះត្រួតពិនិត្យ និងសហការរុករកសំណល់ជាតិផ្ទុះដែលបានសេសសល់ពីសម័យសង្គ្រាម។
ក្រោយពីការរុករក កម្លាំងជំនាញបានរកឃើញគ្រាប់សរុបចំនួន ៦៥១០គ្រាប់ ដែលមានប្រភេទគ្រាប់ Ak47 ចំនួន ៧៥០គ្រាប់ ប្រភេទគ្រាប់ AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន៤១០០គ្រាប់។
គ្រាប់កាំភ្លើងទាំងអស់ត្រូវបានកម្លាំងជំនាញប្រគល់ជូនមន្ត្រីបច្ចេកទេសរបស់អង្គការកម្ចាត់មីន HaloTrust កម្ពុជា រួចរាល់ ដើម្បីរក្សាទុកនៅទីតាំងសុវត្ថិភាព៕
អត្ថបទ៖ សុខុម
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ