ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការងារបក្ស រដ្ឋ និងសង្គមមហាជន ត្រូវដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើប្រទេសជាតិ ប្រជាជន ឲ្យកាន់តែល្អប្រសើរ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល បានមានប្រសាសន៍ថា ការងារបក្ស រដ្ឋ និងសង្គមមហាជន ត្រូវដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើប្រទេសជាតិ និងប្រជាជន ឲ្យកាន់តែល្អប្រសើរ។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍បែបនេះ ក្នុងឱកាស ឯកឧត្ដម បានអញ្ជើញផ្ដល់បទឧទ្ទេសនាមលើប្រធានបទ«ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត ២ ជំនាន់ទី ១០ ដែលមានសិក្ខាកាមជាមន្ត្រីគណបក្សមកពីបណ្ដាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្សចូលរួមសរុបចំនួន ១៣៣ រូប (ស្រី ១៨ រូប) នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានរម្លឹកអំពីប្រវត្តិកកើត នៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានា ដែលក្រសួងសម្រេចបាន ព្រមទាំងរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចម្បងៗ របស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈ។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ពីសមិទ្ធផល នៃការងារស្នូលសំខាន់ៗ ក្នុងការឆ្លើយតបនឹងវិធានការគន្លឹះទាំង ៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ ក្រសួង បានរៀបចំការប្រឡងប្រជែងចំនួន ៦ ដង ដោយជ្រើសរើសមន្ត្រីរាជការ ៩៧៥ នាក់ ឲ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងរៀបចំការប្រឡងប្រជែងគ្រូបឋមសិក្សា ដែលមានបេក្ខជនចូលរួមប្រឡង ៣៨,១៦៨ នាក់ ហើយបច្ចុប្បន្ន ក្រសួង ក៏បាន និងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន ដែលជាការងារអាទិភាពមួយ នៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា ផងដែរ។
បន្ថែមពីនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការគួរស្វែងយល់ និងសិក្សាបន្ថែមពីការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។

ទន្ទឹមនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានរំលឹកពីគោលការណ៍ដឹកនាំ និងសារដាស់តឿនសំខាន់ៗ ក៏ដូចជាអភិក្រមនានា ដែលអ្នកដឹកនាំត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងជំរុញចិត្តឲ្យសិក្ខាកាមទាំងអស់ ចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងការកែទម្រង់ និងលើកកម្ពស់រដ្ឋបាលសាធារណៈ ស្របតាមទស្សនវិស័យរបស់ សម្ដេចធិបតី ក្នុងការរៀបចំផ្ទះសំបែងរបស់យើងឲ្យបានស្អាត និងមានរបៀបរៀបរយ។ ជាងនេះ ត្រូវចូលរួមក្នុងការងារគណបក្សបន្ថែមទៀត ធ្វើយ៉ាងណាឲ្យការងារ ទាំងបក្ស ទាំងរដ្ឋ និងការងារមហាជន ដើរទន្ទឹមគ្នា ក្នុងគោលដៅបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។
គួរជម្រាបថា វគ្គអប់រំនយោបាយគណបក្សកម្រិត ២ មានការអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមដោយឥស្សរជនជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូប ដើម្បីផ្តល់នូវពុទ្ធិ និងចំណេះដឹង ក៏ដូចជាបទពិសោធ ដែលវាគ្មិនធ្លាប់បានជួបប្រទះកន្លងមក ទៅលើទិដ្ឋភាព នៃការដឹកនាំ ទិដ្ឋភាព នៃការគ្រប់គ្រងការងាររដ្ឋ ការងារបក្ស សង្គម និងមហាជន ជូនទៅដល់សិក្ខាកាមទាំងអស់គ្នា។

វគ្គអប់រំនយោបាយនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់ជាចំណេះដឹងសំខាន់ៗ និងចាំបាច់មួយចំនួនដល់មន្ត្រីគណបក្ស ជាពិសេសមន្ត្រីបន្តវេន អំពីវិធីសាស្ត្រត្រិះរិះពិចារណាប្រកបដោយវិទ្យាសាស្ត្រ ការលើកកម្ពស់ការយល់ដឹងពីបុព្វហេតុ សមិទ្ធផល និងមេរៀនប្រវត្តិសាស្ត្រ៕




-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត