ជីវិតកម្សាន្ដ
ជីវិតកាន់តែដុនដាប ! តារាជើងចាស់ គង់ ប៊ុនសុន ធ្លាក់ខ្លួនឈឺដេកដួលលើកន្ទេលគួរឲ្យអាណិត
មហាជន និងអ្នកគាំទ្រ មានការចាប់អារម្មណ៍ បន្ទាប់ពី តារាសម្តែងជើងចាស់អ្នកស្រី គង់ ប៊ុនសុន បានធ្លាក់ខ្លួនឈឺដេកដួលនៅលើកន្ទេលក្នុងបន្ទប់ជួលតែម្នាក់ឯង គួរឲ្យអាណិត និងសង្វេគបំផុត។

អតីតតារាភាពយន្តជើងចាស់អ្នកស្រី គង់ ប៊ុនសុន ពេលនេះជីវិតកាន់តែជួបការលំបាកខ្លាំង ខណៈរបរលក់នំនៅតាមចិញ្ចើមផ្លូវមិនសូវលក់ដាច់ ពោលគឺ រកបានព្រឹកខ្វះល្ងាច។ យ៉ាងណាមិញ តារាជើងចាស់រូបនេះ នៅតែប្រឹងខំត្រដរលក់នំ ដើម្បីចិញ្ចឹមជីវិត ទោះហាលក្តៅ ខ្យល់ ភ្លៀង….។
តាមការបញ្ជាក់របស់ តារាសម្តែងជើងចាស់អ្នកស្រី គង់ ប៊ុនសុន បានឲ្យដឹងដូច្នេះថា “ខ្ញុំឈឺជើងខាងឆ្វេងខ្លាំង ចុកចាប់ ដើរមិនបានយូរថ្ងៃហើយ ពិបាកក្នុងការដើរ ខ្ញុំមិនបានដើរលក់នំដូចមុនទេ ជីវភាពខ្វះខាតខ្លាំងណាស់”។

កន្លងមក តារាសម្តែងជើងចាស់ គង់ ប៊ុនសុន ធ្លាប់បានបញ្ជាក់ប្រាប់កម្ពុជាថ្មីដែរថា “ខ្ញុំឈឺចុកទ្រូងខ្លាំង ឈឺក្រោមក្លៀកខាងស្ដាំ ហើមជើងខាងឆ្វេង”។ ជាការកត់សម្គាល់ តារាសម្តែង គង់ ប៊ុនសុន ត្រូវបានអ្នកធ្វើដំណើរប្រទះឃើញអង្គុយលក់នំហាលខ្យល់ភ្លៀងរងាញ័រខ្លួន ដើម្បីរកប្រាក់ចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃគាត់មានវ័យកាន់តែចាស់ទៅហើយ។ តាមរយៈរូបភាពបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្កការចាប់អារម្មណ៍ និងក្តីអាណិតអាសូរពីមហាជនអ្នកគាំទ្រ ពិសេសអ្នកដែលធ្វើដំណើរឆ្លងកាត់។
អ្នកស្រី គង់ ប៊ុនសុន គឺជាសិល្បការិនីម្នាក់ ក្នុងចំណោមអ្នកសិល្បៈវ័យជរាមួយចំនួនទៀតដែលកំពុងមានជីវភាពខ្វះខាត និងជំងឺប្រចាំកាយ។ ប៉ុន្តែអ្វីដែលអភ័ព្វជាងគេទៀតនោះ គឺពុំមានកូនចៅដែលមានដៃរឹងស្មាមាំជួយជ្រោមជ្រែងនោះទេ ដោយគាត់ត្រូវដើររាល់ថ្ងៃ ដើម្បីលក់នំតាមផ្លូវ ឬ បាំងឆត្រអង្គុយលក់នំពេលមេឃកំពុងរលឹមជាដើម៕
អត្ថបទ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ