Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ចាត់ទុកប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត ជាប្រឡាយប្រវត្តិសាស្ត្រដែលចាយថវិកាខ្ទង់៤០០លានដុល្លារ  

បានផុស

នៅ

នាព្រឹកថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ចុះពិនិត្យ​ប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោត កុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់​ជាប់​ស្ទឹង​ព្រែកត្នោត។ សម្ដេចធិបតី ចាត់ទុកថាប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតនេះ ជាប្រឡាយប្រវត្តិសាស្ត្ររបស់កម្ពុជាដែលក្រាលបេតុង និងចាយថវិកាសរុបប្រមាណ៤០០លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីដោះស្រាយការជន់លិចដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកា​ប្រមាណ៤០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដី​ខណ្ឌ​ដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត ដែលតែងរងការជន់​លិចយ៉ាងធ្ងន់ធ្ងរដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កញ្ចប់ថវិកាចំណាយលើការសាងសង់ប្រព័ន្ធធានាសាស្ត្ររំដោះទឹកពេលនេះ គឺមានទំហំធំ បើប្រៀបធៀបនឹងការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់។  

គម្រោងប្រឡាយធំៗចំនួន៩ ដែលកំពុងតែអនុវត្តនាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយការជន់លិចនេះ រួមមាន៖១) គម្រោងស្ទឹងតូច ជាគម្រោងបង្វែរទឹកមួយចំនួនធំចេញពីស្ទឹងព្រែកត្នោតចូលទន្លេ​បាទី។ ២) គម្រោងស្ទឹងក្រោមបាតី ជាគម្រោងបង្វែរទឹកមួយចំនួនចេញពីទន្លេបាទី ចូលទៅបឹងជើងលង ក្បែរព្រលានយន្តហោះថ្មី។ ៣) ប្រព័ន្ធប្រឡាយជើងឯង មានប្រឡាយ៥ខ្សែ មានមុខងាររំដោះទឹកផ្នែងខាងលិច និងខាងត្បូងរាជធានីភ្នំពេញ។ ៤) ប្រឡាយ៩៦ ដែលគម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មីផង នាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរ ទទួលទឹកពីព្រែកកំពឹស និងរំលែកទឹកជំនន់មួយភាគធំចេញព្រែកហូរ និងភ្ជាប់បណ្តាញគមនាគមន៍។

ចំពោះគម្រោងទី៥) គឺព្រែកគង់ ជាគម្រោងនេះ មានមុខងាររំដោះទឹកភ្នែកខាងក្រោមព្រលានយន្តហោះថ្មីផង នាំទឹកចេញ ពីប្រឡាយ៩៦ ម្តុំស្អាងភ្នំ តំបន់ស្អាង តំបន់កោះខែល ហូរចូលទៅដល់ព្រែកអំបិល និងទៅវៀតណាម។ ៦) ព្រែកពាម សត្ថា មានមុខងារនាំទឹកចេញពីបឹងតាមោកចូលទៅទន្លេសាប ត្រង់ស្ពានពាមសត្ថាក្នុងស្រុកពញាឭ។៧) ប្រឡាយរលាំងជ្រៃ-ស្លាគូ គម្រោងនេះបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ ផ្ទៃរងទឹកភ្លៀងស្របប្រឡាយ។ ជាពិសេសសង្គ្រោះផ្លូវជាតិលេខ៣ រហូតដល់ស្ទឹងស្លាគូ ព្រមទាំងអាចស្រោចស្រពប្រមាណ ៧,៥០០ហិកតា។

ដោយគម្រោងទី៨) គឺប្រឡាយ៥៩ និង៩០ គម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មី និងរំដោះទឹកមួយផ្នែកចេញពីផ្លូវជាតិលេខ២ និងគម្រោងទី៩) អូរខ្សាច់ ជាគម្រោងភ្ជាប់ពីរលាំងជ្រៃខាងជើង ទៅដល់បឹងតាមោកតាមរយៈអូរខ្សាច់ ដើម្បីបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្ទៃរងទឹកភ្លៀងស្របប្រឡាយផង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោតជាប្រវត្តិសាស្ត្រនេះ មានមុខព្រួញធំ២ គឺទី១ រំដោះ និងពង្វាងការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានការកែលម្អ ស្ដារប្រឡាយ ដាក់លូបន្ថែម និងពង្រីកប្រឡាយ ជាដើម។ និងទី២ គឺបញ្ចៀសការរងការជន់​លិចយ៉ាងធ្ងន់ធ្ងរនៅតាមដងស្ទឹងព្រែកត្នោត ក្នុងខេត្តកណ្តាល កំពង់ស្ពឺ ដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ និងជួរភ្នំក្រវាញ ហើយបានកាយប្រឡាយជាង ១០ខ្សែ មានប្រវែងសរុបប្រមាណ ២៦០គីឡូម៉ែត្រ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា គម្រោងប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត បានជួយរំដោះតំបន់គ្រោះថ្នាក់ដោយជន់លិចប្រមាណជាង ៣០ម៉ឺនហិកតា (ទាំងតំបន់រោងចក្រឧស្សាហកម្ម តំបន់កសិកម្ម និងភូមិដ្ឋានពលរដ្ឋ) និងក៏ជាប្រព័ន្ធស្រោចស្រពបម្រើឱ្យវិស័យកសិកម្មប្រមាណជាង ៥០ម៉ឺនហិកតា ព្រមជាមួយនេះ ក៏នឹងក្លាយទៅជាតំបន់ សហគមន៍ទេសចរណ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម៤៨ វិនាទី មុន

Update៖ ករណីអគ្គិភ័យឆេះនៅខេត្តព្រះសីហនុ​ខូចខាតផ្ទះមួយខ្នង និងប្រាក់សរុប៨ពាន់ដុល្លាររួមទាំងសម្ភារៈមួយចំនួន

ជីវិតកម្សាន្ដ២ នាទីutes មុន

Pete Davidson សង្សារចាស់ Kim ជះលុយ២០ម៉ឺនដុល្លារ លុបសាក់ចេញពីខ្លួនអស់ សង្ហាមិនធម្មតា

ព័ត៌មានជាតិ១១ នាទីutes មុន

ច្រកចេញចូលតែមួយរកចំណូលបានជាង៣៥លានដុល្លារនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ចិន ថ្កោលទោស​ការ​ល្បាត​នាវា​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ដំបូង តាំង​ពី ត្រាំ កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ផ្សែងពុលដ៏គ្រោះថ្នាក់ វិលមករាជធានីបាងកក សាជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

Sokha Hotels

ព័ត៌មានពេញនិយម